ហ្វេនរំភើបចិត្ត ក្រោយសំឡេង​របស់ Goo Hara លឺនៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់ក្រុម KARA

Entertainments-LUMEN

នៅថ្ងៃទី 24 ខែកក្កដា KARA គ្រោងនឹងចេញបទចម្រៀងឌីជីថលថ្មី “I Do, I Do” ដែលមានសមាជិកប្រាំនាក់ជាក្រុម ហើយកាលពីថ្ងៃទី 16 ខែកក្កដា កន្លងទៅ ក្រុមនេះបានចេញបទចម្រៀងមួយមុន ដែលមានចំណងជើងថា “Hello”។

“Hello” ត្រូវ​បាន​គេ​គ្រោង​ចេញ​កាលពី​ឆ្នាំ 2013 ក្នុង​អាល់ប៊ុម Full Bloom របស់ KARA។ Goo Hara បានថតបទចម្រៀងទោលជាភាសាជប៉ុន សម្រាប់អាល់ប៊ុមទោល Midnight Queen របស់នាងក្នុងឆ្នាំ 2019។ សំឡេង​របស់ Hara ត្រូវ​បាន​បញ្ចូល ​ទៅ​ក្នុង​កំណែ​នៃ​បទ​ចម្រៀង​នេះ ​ជា​ភាសា​កូរ៉េ​តាម​រយៈ​ការ​ថត​ ដែល​បាន​ថត​កាល​ពី​មុន ដែលនេះបានធ្វើឲ្យអ្នកគាំទ្ររំភើបជាខ្លាំង។

គួររំលឹកផងដែរថា Goo Hara បានចូលរួមជាមួយ KARA ក្នុងឆ្នាំ 2008 ហើយសកម្មរហូតដល់ការឈប់សម្រាករបស់ក្រុម បានចាប់ផ្តើមនៅឆ្នាំ 2016។ ជាអកុសល នាងបានបាត់បង់ជីវិតនៅឆ្នាំ 2019 បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្ត នៅប្រទេសជប៉ុន។

នៅមិនទាន់អស់ កាលពីដើមឆ្នាំនេះ តួនាទីពិតរបស់តារាស្រីរូបនេះ ក្នុងការជួយលាតត្រដាងតារាល្បីៗ ពាក់ព័ន្ធនឹងរឿងអាស្រូវ Burning Sun ត្រូវបានបង្ហាញដែលនាំឱ្យមានការសរសើរ ពីអ្នកនិយមលេងអ៊ីនធើណែតចំពោះ ទង្វើដ៏ក្លាហានរបស់នាង សូម្បីតែនៅក្នុងសំណុំរឿងផ្លូវច្បាប់ផ្ទាល់ខ្លួន ប្រឆាំងនឹងអតីតមិត្តប្រុសរបស់នាង ដែលបច្ចុប្បន្នត្រូវបានកាត់ទោស។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង