ហ្វេនលែងបានស្តាប់បទសេដហើយ ព្រោះអាយដល Olivia មានមិត្តប្រុសហើយ

News-&-Entertainment-

ថ្មីៗនេះ តារា​ចម្រៀងស្រី Olivia Rodrigo ​ត្រូវ​បាន​គេ​ប្រទះ​ឃើញថា បាន​ថើប​តារា​សម្ដែង Louis Partridge ដោយ​អ្នក​ទាំង​ពីរ​បានទាក់ទងគ្នា​​ដំបូង​ក្នុង​ខែ ​តុលា មិនតែប៉ុណ្ណោះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ថត​រូប​ក្នុង​ដំណើរ​កម្សាន្ត​មួយ ​ក្នុង​ទីក្រុង​ញូវយ៉ក ដែល​បង្ហាញ​ថា​ពួកគេ​កំពុងនៅជិត​រថយន្ត​ និង​ថត​រូប​គួរឲ្យ​ស្រឡាញ់​ផងដែរ។

ទន្ទឹមនឹងនេះ រូបថតបង្ហាញពីការសើចដ៏រីករាយ ជាមួយនឹងការថើប និងឱបគ្នា ខណៈដែលពួកគេពាក់សម្លៀកបំពាក់ជាច្រើនដើម្បីការពារខ្លួនពីភាពត្រជាក់ ក្នុងនោះ Rodrigo ពាក់​អាវ​ក្រៅ​ពណ៌​ក្រហម​ទុំ និង​ខោ​ជើង​វែង ហើយ Partridge ពាក់ខោខូវប៊យ និងអាវ flannel ព្រមជាមួយនឹងមួក។

គួររំលឹកផងដែរថា Rodrigo និង Partridge បានបង្កើតពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហារបស់ពួកគេដំបូង នៅចុងខែតុលា នៅពេលដែលនាងត្រូវបានគេថតរូប នៅទីក្រុងឡុងដ៍ជាមួយមិត្តជិតស្និទ្ធរបស់នាង Conan Gray ពេលដែលអ្នកទាំងពីរបានទៅលេង Partridge ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នាចាប់ពីពេលនោះមក។

ប្រភព៖ hola.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង