ហ្វេនៗត្រៀមចិត្ត អាយដលទាំងពីរជិតរៀបការហើយ!

News-&-Entertainment-

ថ្មីៗនេះ យោងតាមប្រភពព័ត៌មានរបស់ហុងកុង Hk01 បានឲ្យដឹងថា តារាស្រី Roxanne Tong បាននឹងកំពុងតែខិតខំប្រឹងប្រែង ថែទាំខ្លួនឯងយ៉ាងខ្លាំងព្រោះថ្ងៃមង្គលការរបស់នាង គឺជិតបានមកដល់ហើយ។

ក្នុងនោះតារាស្រីរូបនេះ បានលើកឡើងថា នាងបានសម្រកអស់ជិត ១០គីឡូ ដើម្បីតែកម្មវិធីមង្គលការ មិនតែប៉ុណ្ណោះនាងក៏មានគម្រោងចង់ស្រកថែម ៥គីឡូទៀត ប្រសិនបើអាច។

គួររំលឹកផងដែរថា តារាសម្តែង Roxanne Tong និងតារាសម្ដែងប្រុសហុងកុងល្បី Kenneth Ma បានបង្ហើបថា នឹងត្រៀមដឹកដៃគ្នាចូលរោងមង្គល ដែលធ្វើឡើងនៅចុងឆ្នាំ ២០២៣​ នេះ ហើយអ្នកទាំងពីរក៏មានគម្រោង ទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសផងដែរ។

ប្រភព៖ infotainment

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង