ថ្មីៗនេះ Kim Soo Hyun Rowoon និង Jeon So Mi ត្រូវបានជ្រើសរើសជាតំណាងសម្រាប់ ‘KCON LA 2024’ ដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃ នៅ Los Angeles ។
គួរបញ្ជាក់ដែរថា KCON LA 2024 គឺជាការប្រារព្ធពិធីដ៏ធំបំផុតរបស់ពិភពលោកនៃវប្បធម៌ និងតន្ត្រីកូរ៉េ ក្នុងគោលបំណងឲ្យក្លាយជាទិដ្ឋភាពថ្មីដែលមានការចូលរួមពីអ្នកគាំទ្រដោយមិនគិតពីសញ្ជាតិ ឬអាយុឡើយ។
បន្ថែមពីនេះ តារាកំពូលទាំង ៣ រូបនេះ នឹងបង្ហាញខ្លួននៅក្នុងថ្ងៃផ្សេងៗគ្នា ដោយ Rowoon នឹងបង្ហាញខ្លួននៅថ្ងៃដំបូងសម្រាប់ព្រឹត្តិការណ៍នេះ។ លោកត្រូវបានអ្នកគាំទ្រស្គាល់ដោយសារភាពប្លែកពីគេ ក្នុងតួសម្តែងដ៏ឆ្នើមរបស់លោកនៅក្នុងរឿង ‘The Matchmakers’ ហើយក៏ធ្វើឱ្យលោកទទួលបានពានរង្វាន់ចំនួន 3 នៅកម្មវិធី KBS Drama Awards ឆ្នាំ 2023 ផងដែរ។
លើសពីនេះទៀត ថ្ងៃទី ២ Jeon So Mi នឹងបង្ហាញខ្លួន ក្នុងនាមជាអ្នកតំណាងភាពវិជ្ជមាន និង ថាមពលដែលឈានមុខគេ ជាមួយនឹងជំនាញ រួមទាំងការសម្តែងពិសេសរបស់ Jeon So Mi ត្រូវបានទទួលស្គាល់នៅក្នុងព្រឹត្តិការណ៍ដូចជា ‘MAMA AWARDS’ ជាដើម។ ដូច្នេះ អ្នកគាំទ្រកំពុងរំពឹងថា នាងនឹងរះយ៉ាងលេចធ្លោម្តងទៀតនៅ ‘KCON LA 2024’ ។
ទន្ទឹមនឹងនេះ វត្តមានរបស់តារាប្រុសកំពូល Kim Soo Hyun នឹងឡើងឆាកធ្វើជាពិធីករនៅថ្ងៃចុងក្រោយ គឺថ្ងៃទី 28 ខែកក្កដា ជាមួយប្រជាប្រិយយ៉ាងខ្លាំងក្លាបន្ទាប់ពីជោគជ័យនៃរឿងភាគថ្មីៗរបស់គាត់ ‘Queen of Tears’ ដែលបានឈរនៅលើកំពូលស៊េរី TOP10 ជាសកលរបស់ Netflix។
ដូច្នេះហើយសម្រាប់ ព្រឹត្តិការណ៍ដ៏ធំ KCON LA 2024′ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះហើយ។
ប្រភព ៖ Allkpop