Taylor Swift តារាចម្រៀងអាមេរិកដ៏ល្បី បានផ្សព្វផ្សាយតំបន់ប្រាសាទអង្គរវត្ត នៃព្រះរាជាណាចក្រកម្ពុជាក្នុងអាល់ប៊ុមរបស់នាង ទៅកាន់ពិភពលោក!

Taylor Swift បានចេញអាល់ប៊ុមភ្ញាក់ផ្អើលទីពីរ ប្រចាំឆ្នាំរបស់នាងដែលមានចំណងជើងថា ‘evermore’ ក្នុងនោះមានបទមួយ ក្នុងអាល់ប៊ុមចម្រៀងទាំង 17 គឺជាការឧទ្ទិសដល់ជីដូនរបស់នាង Marjorie Finlay និងអ្នកចម្រៀងអូប៉េរ៉ា ដែលបានទទួលមរណភាពក្នុងឆ្នាំ 2003 និងរួមបញ្ចូលទាំងការច្រៀង ពីជីដូនរបស់នាងថែមទៀត។

វីដេអូនៃបទចម្រៀងនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជា ដោយសន្មតថានៅដើមពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1960 Majorie បានមកទស្សនាប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត នៃប្រទេសកម្ពុជា។



ប្រភព៖ ASEAN Society & Culture
បញ្ចេញមតិយោបល់