ឡើងជួរមុខបណ្តើរៗហើយ! Samantha Ko រំភើបចិត្តក្នុងការសម្តែងរឿង “Queen of News វគ្គ ២

Vachana-Website-News-LUMEN-Ad-14

ថ្មីៗនេះ តារាសម្ដែងស្រី Samantha Ko កំពុងបោះជំហានយ៉ាងជោគជ័យក្នុងអាជីពសម្តែងដ៏អស្ចារ្យត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងសាច់រឿង “Queen of News ។

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានឈ្នះ​ពាន​ជា​តារា​សម្ដែង​ Supporting Role ល្អ​បំផុត​​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ TVB កាល​ពី​ឆ្នាំ​ 2023 កន្លងទៅនេះ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះសម្រាប់ព្រឹត្តិការណ៍ផ្សព្វផ្សាយជាសាធារណៈ តារាស្រីរូបនេះបានចែករំលែកថា នាងមានការរំភើបចិត្តនៅពេលបានចូលរួមសម្តែងនៅក្នុងរឿង Queen of News វគ្គ ២ ។

បន្ថែមពីនេះទៀតនៅពេលអ្នកគាំទ្រសួរថា តើការថតរឿង Queen of News វគ្គ ២ ដល់ណាហើយ Samantha បានចែករំលែកថានាងមិនទាន់ទទួលបានស្គ្រីបពីផលិតករ Shu-kai Chung (鍾澍佳) នៅឡើយទេ។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានត្រឹមតែសុំណូមពរឲ្យអ្នកគាំទ្រ ព្យាយាមរង់ចាំព្រោះនឹងមានការ update យ៉ាងភ្ញាក់ផ្អើលសម្រាប់រដូវកាលទី ២ នេះ។

ប្រភព ៖ Jaynestar

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង