អតីតតារាសម្តែង TVB លោក Chun Wong គ្មានប្រាក់សន្សំទេ ក្រោយសងបំណុល 1.8 លានជំនួសកូនស្រី

Vachana-Websitre-News-LUMEN-Ad

អតីតតារាសម្តែងហុងកុង លោក Chun Wong បានបើកចំហរអំពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់គាត់ បន្ទាប់ពីផុតកុងត្រាជាមួយទូរទស្សន៍ហុងកុង (TVB)។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ HK01 លោក Wong បាននិយាយថា “គាត់ត្រូវដាក់ពាក្យសុំគម្រោងជំនួយសន្តិសុខសង្គមដ៏ទូលំទូលាយ (CSSA) ដើម្បីរ៉ាប់រងថ្លៃព្យាបាល និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ”។

គួរបញ្ជាក់ដែរថា ការលំបាកផ្នែកហិរញ្ញវត្ថុរបស់គាត់កាន់តែអាក្រក់ទៅៗ បន្ទាប់ពីគាត់បានចំណាយប្រាក់ជាង 3 លានដុល្លារហុងកុង (1.8 លានដុល្លារ) និង លក់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីជួយកូនស្រីសងបំណុល។

លើសពីនេះ តារាសម្តែងវ័យ 76 ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំបានជួយនាងឱ្យបង់ប្រាក់ជាង 10,000 ដុល្លារហុងកុង ក្នុងមួយខែ អស់រយៈពេល 10 ឆ្នាំហើយ” ។

ប៉ុន្តែនៅទីបំផុតខ្ញុំគ្មានសល់អ្វីទាំងអស់ សូម្បី តែប្រាក់សន្សំពេលដែលខ្ញុំឈានដល់វ័យជរា។ រីឯ កូនស្រីច្បង”បានបាត់ខ្លួនទៀត បន្ទាប់ពីប្រកាសក្ស័យធន សូម្បីតែកូនបីនាក់ផ្សេងទៀតរបស់ខ្ញុំមិនអាចទាក់ទងនាងបានផង។

ប្រភព​ ៖ NewsStarsTime

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង