នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែទីផ្សារហាងកាហ្វេក្នុងប្រទេសចិន មានការប្រកួតប្រជែងខ្លាំងសឹងតែគ្រប់ហាង ធ្វើឲ្យម្ចាស់ហាងកាហ្វេមួយចំនួនបានប្រើការផ្សំដ៏ចម្លែក និង រសជាតិថ្មី ដើម្បីទាក់ទាញអ្នកផឹកកាហ្វេ។
![](https://vachanamedia.com/wp-content/uploads/2024/06/Screen-Shot-2024-06-14-at-10.06.26-AM-825x1024.png)
![](https://vachanamedia.com/wp-content/uploads/2024/06/Screen-Shot-2024-06-14-at-10.07.03-AM-1024x804.png)
ជាមួយគ្នានេះដែរ នៅក្នុងប្រទេសចិនដីគោកកាហ្វេមួយចំនួនត្រូវបានផលិតឡើងតាមរូបមន្តចម្លែក ដែលមើលទៅមិនដឹងថាឆ្ងាញ់ត្រង់ណាទេ ប៉ុន្តែបែរជាទទួលបានការចាប់អារម្មណ៍ជាច្រើនទៅវិញ។
![](https://vachanamedia.com/wp-content/uploads/2024/06/GGyvi1aWQAAtJCX-1-768x1024.jpg)
![](https://vachanamedia.com/wp-content/uploads/2024/06/3_158.jpg)
យោងតាមគណនី Instagram មួយដែលបានផុស latte ដ៏ចម្លែកជាច្រើនត្រូវបានបង្កើតឡើងមានដូចជា Century egg latte , octopus latte or oysters in Americano និង scallion latte។
![](https://vachanamedia.com/wp-content/uploads/2024/06/Screen-Shot-2024-06-14-at-10.05.26-AM-995x1024.png)
![](https://vachanamedia.com/wp-content/uploads/2024/06/gLBcICIwMvopU0d8lI_fpD5ZRiKrmlCGn_9t9p__bfY-768x1024.webp)
យ៉ាងណាមិញ កាលពីថ្ងៃកាលពីថ្ងៃទី ១២ ខែ មិថុនា កន្លងទៅនេះ តារាចម្រៀងតៃវ៉ាន់ Jolin Tsai បានសាកល្បងរសជាតិកាហ្វេដ៏ចម្លែកនេះ ក្រោយពេលទទួលបានការណែនាំពីម្ចាស់ហាង។ បន្ទាប់ពីនាងបានផឹកឡាតេមួយកែវនោះ នាងក៏លែងមានស្នាមញញឹម ទឹកមុខឡើងក្រហមខ្លាំង និងបង្ហាញការខ្ពើមរអើម។
![](https://vachanamedia.com/wp-content/uploads/2024/06/Screen-Shot-2024-06-14-at-9.45.54-AM-750x1024.png)
ជាចុងក្រោយ តារាចម្រៀងតៃវ៉ាន់រូបនោះបាននិយាយថា មនុស្សពេលខ្លះគឺចម្លែកណាស់ ចូលចិត្តតែរបស់ប្លែក រសជាតិថ្មី ទោះបីជាដឹងថាវាទទួលយកមិនបានក៏ដោយ ដូច្នេះ Jolin Tsai សូមសរសើរអ្នកដេលអាចទទួលយករសជាតិនេះបាន។
ប្រភព : Asian One News & CNA