មុននេះបន្តិច តារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា គឺលោក G-Devith បានបង្ហោះរូបជាក្រុមគ្រួសារតូចដ៏ស្រស់ស្អាតរបស់លោក ដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាខ្លាំង ពិសេសនោះគឺរូបភាពនេះ បានបង្ហោះជាមួយនឹងសារជូនពរថ្ងៃកំណើតភរិយារបស់លោកគឺ អ្នកនាង ទេព បូព្រឹក តែម្តង។

ក្នុងនោះ លោក G-Devith បានសរសេរសារនៅ Caption ថា “Happy birthday to our TOP OF THE LADY We Love you so much. អរគុណរយៈពេលប៉ុន្មាមឆ្នាំមកនេះដែលតស៊ូកាន់ដៃគ្នារហូតដល់ទីទួលសុភមង្គលមួយយ៉ាងពេញលេញ អ្នកជាមនុស្សស្រីពូកែ រឹងមាំ និង ជាមនុស្សស្រីដែលអស្ចារ្យ ជាកិត្តិយសខ្ញុំណាស់ដែលបានរួមដំណើរជីវិតជាមួយអ្នក Tep Boprek”។

បន្ទាប់ពីការបង្ហោះរូបភាព ព្រមជាមួយនឹងសារជូនពរភរិយាស្វីតបែបនេះ អ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរ ក៏បាននាំគ្នាចូលមកអបអរសាទរ និងកោតសរសើរពីភាពផ្អែមល្អែម ក៏ដូចជាជូនពរឲ្យអ្នកទាំងពីរមានតែសាចក្តីសុខផងដែរ។

