នៅថ្ងៃទី 8 ខែកក្កដានេះ ទីភ្នាក់ងារ HighZium Studio របស់ Song Joong Ki បានបញ្ជាក់ឲ្យដឹងថា “តារាសម្តែង Song Joong Ki កំពុងរំពឹងថា នឹងក្លាយជាឪពុកនៃកូនទីពីរក្នុងពេលឆាប់ៗនេះ ។

មិនតែប៉ុណ្ណោះ ក្នុងកំឡុងពេលថ្មីៗនេះ អ្នកគាំទ្រសង្កេតឃើញថា តារាប្រុសរូបនេះនៅតែមានភាពផ្អែមល្អែមជាមួយប្រពន្ធរបស់លោក ដោយតែងតែចំណាយពេលដើរលេង និង ប្រើជីវិតរស់នៅយ៉ាងមានក្តីសុខ។

គួររំលឹកផងដែរថា Song Joong Ki បានប្រកាសរៀបការជាមួយតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ក្នុងខែមករា ឆ្នាំ 2023 ហើយពួកគេបានស្វាគមន៍កូនប្រុសម្នាក់នៅខែមិថុនា ឆ្នាំ 2023 កន្លងទៅនេះ។

ទន្ទឹមនឹងនេះ មិនយូរប៉ុន្មាន ក៏មានដំណឹងដ៏ល្អមួយទៀតពីភ្នាក់ងារថា តារាប្រុសរូបនេះ កំពុងត្រៀមស្វាគមន៍សមាជិកថ្មីចូលគ្រួសារក្នុងពេលឆាប់ៗនេះ។

ប្រភព ៖ Soompi
បញ្ចេញមតិយោបល់