អុញពិតអត់! JTBC បង្ហាញកាបូប DIOR លក់តម្លៃ 2,900 ដុល្លារ តែចំណាយត្រឹមតែ 60 ដុល្លារដើម្បីផលិត

Vachana-Website-Nhews-LUMEN-Ad

នាពេលថ្មីៗនេះ សារព័ត៌មាន JTBC បានបង្ហាញថា ដើមទុននៃការផលិតកាបូបប្រណិត Christian Dior ដែលលក់តម្លៃប្រហែល 2,850 ដុល្លារ ចំណាយអស់ត្រឹមតែ 60 ដុល្លារប៉ុណ្ណោះ។

លើសពីនេះដែរ យោងតាម ​​Bloomberg និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងទៀតកាលពីថ្ងៃទី 10 ខែមិថុនា តុលាការអ៊ីតាលីបានលាតត្រដាងថា រោងចក្រទាំងនេះ មានអ្នកម៉ៅការជនជាតិចិន ៤ ក្រុមហ៊ុនចូលគ្នា ដែលព្យាយាមលក់កាបូបនីមួយៗឱ្យ Dior ក្នុងតម្លៃ 53 អឺរ៉ូ (ប្រហែល60 ដុល្លារ) ហើយកាបូបទាំងនេះត្រូវបានលក់នៅក្នុងហាង Dior ក្នុងតម្លៃ 2,600 អឺរ៉ូ (ប្រហែល 2,850 ដុល្លារ) ដែលនេះជាអំពើខុសច្បាប់ក្នុងឧស្សាហកម្ម និង គ្មានការទទួលខុសត្រូររបស់ហាង។

បន្ថែមពីនេះ វាត្រូវបានគេដឹងថា រោងចក្រផលិតនេះ ភាគច្រើនជួលជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសចិន និងហ្វីលីពីន ដើម្បីឲ្យកម្មករ​ធ្វើការ ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក ដើម្បីផលិតកាបូបទាំងនេះក្នុងតម្លៃថោក ហើយដាក់ស្លាកថា “ផលិតនៅប្រទេសអ៊ីតាលី”។

ទន្ទឹមនឹងនេះ ក្រោយពីដំណឹងនេះបានផ្ទុះឡើងនៅលើអ៊ីនធើណែត ធ្វើអ្នក​និយម​លេង​អ៊ីនធើណែត​ភាគច្រើន​បាន​សម្ដែង​ការ​តក់ស្លុត​ និង​​ខក​ចិត្ត​ចំពោះ​ការ​លាតត្រដាង​ថ្មីៗ​អំពី​ការ​ផលិត​របស់ Christian Dior ដែលធ្វើឲ្យមានការរិះគន់មិនដាច់នៅលើប្រពន្ធ័ផ្សព្វផ្សាយសង្គម។

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង