អ្នកគាំទ្រកំពុងត្រៀមខ្លួន ក្រោយផលិតកម្ម IU បង្ហាញផ្ទាំងរូបភាពដ៏គួរឱ្យទាក់ទាញសម្រាប់ការប្រគុំតន្ត្រីនាពេលខាងមុខ

Vachana-Website-Entertainments-LUMEN-Ad

នៅថ្ងៃទី 9 ខែសីហានេះ ផលិតកម្ម EDAM Entertainment បានបញ្ចេញផ្ទាំងរូបភាពយ៉ាងលេចធ្លោមួយសម្រាប់កម្មវិធី World Tour នាពេលខាងមុខរបស់ IU នៅកីឡដ្ឋាន Seoul World Cup ។

គួរបញ្ជាក់ផងដែរថា ការប្រគុំតន្ត្រី ‘2024 IU HEREH Concert Encore :”THE WINNING” នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី 21-22 ខែកញ្ញា ដោយសំបុត្រនឹងដាក់លក់សម្រាប់សមាជិកអ្នកគាំទ្រជាផ្លូវការនៅថ្ងៃទី 12 ខែសីហា វេលាម៉ោង 8 យប់ និង សម្រាប់សាធារណជនទូទៅនៅថ្ងៃទី 14 ខែសីហា វេលាម៉ោង 8 យប់ ។

ទន្ទឹមនឹងនេះដែរ តារា K-Pop IU ក៏ទើបតែបានបញ្ចប់ការប្រគុំតន្ត្រីទេសចរណ៍ពិភពលោកចំនួន 18 ទីក្រុងផងដែរ។ លើសពីនេះ កាលពីថ្ងៃទី 2 ខែសីហាកន្លងទៅ IU ធ្វើការឈប់សម្រាកចុងក្រោយរបស់នាងនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ។

អ្វីដែលសំខាន់ នៅខែក្រោយ នាងនឹងក្លាយជា Soloist ដំបូងគេដែលមិនធ្លាប់មានក្នុងការប្រគុំតន្ត្រីទោលនៅឯ Seoul World Cup នៅឯពហុកីឡាដ្ឋាន ជាកន្លែងអាចផ្ទុកមនុស្សបានប្រហែល 40,000 នាក់ឯណោះ

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង