អ្នកគាំទ្រកំពុងរំភើប! បន្ទាប់ពី SEVENTEEN ប្រកាសពីការវិញត្រលប់មកវិញ

Vachana-W-ebsite-News-LUMEN-Ad

ក្នុងពេលថ្មីៗនេះ PLEDIS Entertainment បានចេញផ្សាយការប្រកាសជាភាសាអង់គ្លេសតាមរយៈ Weverse ទាក់ទងនឹងផែនការរបស់ SEVENTEEN សម្រាប់ឆ្នាំ 2024 នេះ។

ជាមួយគ្នានេះដែរ SEVENTEEN កំពុងរៀបចំសម្រាប់ការត្រលប់មកវិញ ដោយគ្រោងនឹងចេញ Mini Albums ទី 12 របស់ពួកគេនៅក្នុងខែតុលា ហើយបទចម្រៀងថ្មីនឹងជាផ្នែកមួយនៃបញ្ជីសម្រាប់ SEVENTEEN [RIGHT HERE] WORLD Tour នាពេលខាងមុខ។

លើសពីនេះ SEVENTEEN នឹងសម្តែងបទចម្រៀងថ្មីនៅលើ WORLD Tour របស់ពួកគេ ដែលមានចំណងជើង [RIGHT HERE] ដែលនឹងធ្វើឡើងនៅទូទាំងប្រទេសកូរ៉េ សហរដ្ឋអាមេរិក និងអាស៊ី ហើយពួកគេ​ក៏​នឹង​ធ្វើ WORLD Tour ក្នុង​ទីក្រុង​ Dome និង​ចេញ​អាល់ប៊ុម​ទោល​នៅ​ប្រទេស​ជប៉ុនតែម្តង។

ទន្ទឹមនឹងនេះ សមាជិក SEVENTEEN សូមផ្ញើក្តីស្រលាញ់ និងការអរគុណ ទៅកាន់អ្នកគាំទ្រ ជាមួយការត្រលប់មកវិញជាមួយនឹងការចេញ Albums ថ្មី និងធ្វើ WORLD Tour បន្ទាប់ពីរយៈពេលពីរឆ្នាំ។

ប្រភព ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង