អ្នកគាំទ្រផ្ទុះការសរសើរពីសមត្ថភាព ច្រៀងរ៉េប របស់តារាសម្តែង Kim Ji-won ក្នុងកម្មវិធី Fan Meeting

Vachana-Website-News-LUMEN-Ad-15

ថ្មីៗនេះ Kim Ji-won កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នងកំឡុងពេលធ្វើកម្មវិធី Fan Meeting ដោយសារតែ តារាស្រីរូបនេះបានបង្ហាញជំនាញ ច្រៀង រ៉េប និង រាំយ៉ាងស្ទាត់ជំនាញ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរចំពោះតារាស្រីនេះមិនដាច់ពីមាត់។

គួររំលែកផងដែរថា មុនពេលក្លាយជាតារាសម្ដែង Kim Ji-won ក៏ធ្លាប់បានហ្វឹកហាត់ធ្វើជា Idol មួយរូបផងដែរ ប៉ុន្តែក៏បោះបង់ចោលវិញ។

លើសពីនេះ ការចាប់អារម្មណ៍ និង សម្លេងហោរពីអ្នកគាំទ្រក៏បានផ្ទុះឡើង ស្របពេលដែល Kim Ji-won បញ្ចេញការច្រៀងរ៉េប​ដ៏​ខ្លាំង​របស់​នាង​ក្នុង​បទ “My House” (2PM) និង មានច្រៀង​ដ៏​ផ្អែម​ល្ហែម​​ជាមួយ​នឹង​បទ “Only” (Lee Hi) ផងដែរ។

មិនយូរប៉ុន្មាន វីដេអូ​នេះ​បាន​​សាយភាយល្បី​ពេញ​បណ្ដាញ​សង្គម​យ៉ាង​ឆាប់រហ័ស ធ្វើឲ្យប្រជាប្រិយរបស់តារាស្រីរូបនេះបានកើនឡើងបន្ថែមទៀត និង អ្នកគាំទ្រជាច្រើនបានហៅនាងថា “Jessica K” ដែលត្រូវបានដឹងថាជា Nickname របស់ Kim Ji-won ក្នុងអំឡុងពេលហ្វឹកហាត់ជា Idol របស់នាង។

ទន្ទឹមនឹងនេះ Kim Ji-won បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងតាមរយៈ MV “Lollipop 2” ជាមួយ BIGBANG ក្នុងឆ្នាំ 2010 និង ជាចំណុចរបត់មួយដែលធ្វើឱ្យ Kim Ji-won ល្បីពេញប្រទេសកូរ៉េ និងទទួលបានតួនាទីសម្តែងដំបូងរបស់នាង។

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង