អ្នកគាំទ្រសឹងមិនជឿ Kim Sa Rang អាយុក្បែរ ៥០ ហើយ តែសម្រស់វិញក្មេងញ៉ាក់សាច់

Vachana-Website-Nkews-LUMEN-Ad

ក្នុងពេលថ្មីៗនេះ តារាសម្តែង Kim Sa Rang បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពី​ស្បែក​ភ្លឺ​រលោង និង សម្រស់ក្មេងជាងវ័យរបស់នាងនៅលើ account IG របស់នាង។

ជាមួយនឹងរូបថតរំលេចសម្រស់ក្មេងជាងវ័យបែបនេះ អ្នកគាំទ្រ និង អ្នកលេងអ៊ីនធើណែត ស្រឡាំងកាំង និង ស្ទើរតែមិនជឿថា តារាស្រីរូបនេះមានអាយុ ៤៦ ឈានចូល ៤៧ ឆ្នាំឡើយ។

គួរបញ្ជាក់ផងដែរថា Kim Sa Rang មានភាពល្បីល្បាញបន្ទាប់ពីបានឈ្នះការប្រកួតបវរកញ្ញាកូរ៉េក្នុងឆ្នាំ 2000 ហើយ ក្រោយមកទៀត ប្រជាប្រិយរបស់នាងកាន់តែកើនឡើងក្រោយពីនាងបានបង្ហាញខ្លួននៅក្នុងរឿងភាគដ៏ពេញនិយម ‘Secret Garden’ និង ‘A Love to Kill’ ជាដើម។

ទន្ទឹមនឹងនេះ ការចាប់អារម្មណ៍នៃសម្រស់របស់តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះ ក៏ចេះតែកើនឡើង ហើយថែមទាំងកំពុងទាក់ទាញពាក្យសរសើរពីអ្នកនិយមលេងអ៊ីនធើណែតមិនចេះអស់។

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង