អ្នកណាខ្លះដែលច្រឡំថា Xu Jiao ជាប្រុស? ឥលូវនាងត្រឡប់មកវិញហើយ

News-&-Entertainment-

ដូចមនុស្សជាច្រើន បានដឹងរួចមកហើយថា តារាសម្ដែងស្រីចិន Xu Jiao បានទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយរូបនាងបានចូលរួនសម្ដែង ក្នុងភាពយន្ដកុនល្បីរបស់ស្ដេចកំប្លែងទិន ហ្វី CJ7 កាលពីឆ្នាំ ២០០៨។

ដែលក្នុងរឿង Xu Jiao សម្ដែងជាតួអង្គក្មេងប្រុសម្នាក់ ទាំងការស្លៀកពាក់ មុខមាត់ សក់ ព្រមទាំងការតុបតែង ធ្វើឲ្យមហាជនយល់ច្រឡំគ្រប់គ្នាថា នាងជាក្មេងប្រុស ហើយរហូតដល់កន្លងទៅ មួយរយៈធំទើបគ្រប់គ្នាដឹងថា ការពិតនាងជាក្មេងស្រី តម្រូវឲ្យដើរតួជាក្មេងប្រុស។

គួរំលឹកផងដែរថា Xu Jiao គឺជាតារាសម្តែងជនជាតិចិន ដែលកើតនៅទីក្រុង Zhejiang នៅថ្ងៃទី 5 ខែសីហា ឆ្នាំ 1997 បច្ចប្បន្ននាងមានអាយុ 26 ឆ្នាំ នាងបានបញ្ចប់ការសិក្សាពីសាលា The Hotchkiss ហើយបច្ចុប្បន្នកំពុងសិក្សានៅសាលា American Art Center School of Design ។

លើសពីនេះ ថ្មីៗនេះបានដំណឹងលេចលឺថា តារាស្រីរូបនេះនឹងវិលត្រឡប់មកសហការ ជាមួយស្ដេចកំប្លែង ទិន ហ្វី សាជាថ្មី និងបានចុះកុងត្រាជាមួយផលិតកម្ម Star Overseas របស់លោក ទិន ហ្វី ទៀតផង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង