អ្នកណាខ្លះរង់ចាំរឿងរបស់ Pachinko ឥលូវនេះ Season 2 ជិតត្រឡប់មកវិញហើយ!

Entertainments-LUMEN

គួររំលឹកផងដែរថា «Pachinko» គឺជារឿងភាគ បង្ហាញពីការតស៊ូក្នុងរឿងស្នេហា សង្គ្រាម និងការព្រាត់ប្រាស់គ្នា។ ក្នុងនោះ រដូវកាលទី1នៃរឿងនេះ បានរៀបរាប់ពីរឿងរ៉ាវវីរភាពនៃគ្រួសារជនអន្តោប្រវេសន៍ របស់កូរ៉េចំនួន 4ជំនាន់ នៅក្រោមការគ្រប់គ្រងអាណានិគម របស់ជប៉ុនដល់ទសវត្សរ៍ឆ្នាំ 1980 ដែលមានការចូលរួមសម្តែងពីកំពូលតារាសម្តែងប្រុសរបស់កូរ៉េ លោក Lee Min Ho។

ចំណែក នៅក្នុងរដូវកាលទី2 នេះវិញ រឿងគឺនិយាយពី Sunja និងគ្រួសាររបស់នាង កំពុងតែកសាងជីវិតឲ្យមានភាពរឹងមាំ ក្នុងនាមជាម្តាយដែលមានកូនពីរនាក់ កាន់តែធ្វើឱ្យទស្សនិកជនជុំវិញពិភពលោក ចាប់អារម្មណ៍ម្តងទៀត នៅក្នុង Teaser។

បន្ថែមពីនេះ រឿង Pachinko រដូវកាលទី2 ឆ្នាំ 2024នេះ គឺមានចំនួនចំនួន 8 ភាគ ដោយភាគដំបូងនឹងចាក់បញ្ចាំងនៅថ្ងៃសុក្រ ទី23 ខែសីហា នៅលើ Apple TV+។

ប្រភព៖ tomsguide

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង