អ្នកណាខ្លះហ្វេន Lee Je Hoon ទាំងនេះគឺជារឿងកំពូលៗរបស់លោក ដែលអ្នកមិនគួររំលង

Entertainments-LUMEN

រឿងបែបវាយប្រហារ ឃាតកម្ម ឧគ្រិដកម្ម ស៊ើបអង្គេត អីហ្នឹង ឲ្យតែមានតួ Lee Je Hoon ដឹងតែ Admin មិនដែលរំលងតែម្តង គាត់សម្តែងសមខ្លាំង មិនថាធ្វើជាប៉ូលីស ជនល្មើស តួបែបហ្មត់ចត់ កំប្លែងទេ មនោសញ្ចេរនា ឬកំសត់ទេ គាត់សម្តែងបានទាំងអស់ ហើយបានល្អទៀត។

ខាងក្រោមនេះជារឿងមួយចំនួនរបស់ Lee Je Hoon ដែលជា Top បើអ្នកទាំងអស់គ្នាចូលចិត្តគាត់ និងចូលចិត្តមើលបែប Action អីហ្នឹង ក៏មិនគួររំលងដូចគ្នា ៖

១. Signal (kdrama 2016)

Park Hae-young (Lee Je-hoon) អ្នកជំនាញខាងឧក្រិដ្ឋជន អាចដោះស្រាយក្តីតាំងពីអាយុ 15ឆ្នាំ។ សាច់រឿងនិយាយពី ឧប្បត្តិហេតុឧក្រិដ្ឋកម្មក្នុង នៅក្នុងប្រទេសកូរ៉េ រួមទាំងឃាតកម្មជាស៊េរី…

២. Taxi Driver (kdrama 2021)

Kim Do-gi (Lee Je-hoon) គឺជានិស្សិតបញ្ចប់ការសិក្សា KMA ដែលធ្វើការជាអ្នកបើកតាក់ស៊ី សម្រាប់ក្រុមហ៊ុនដែលផ្តល់សេវាកម្ម “សងសឹក” ដល់អតិថិជនរបស់ខ្លួន គឺជួយពួកគេឱ្យសងសឹក។ សាច់រឿងនិយាយពី ឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅកើតឡើងក្នុងជីវិតពិត ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកូរ៉េ… (ឥលូវនេះចេញបាន 3 season ហើយ)

៣. Move to Heaven (kdrama 2021)

Sang-gu (Lee Je-hoon) ដែលបានក្លាយជាអាណាព្យាបាលរបស់ Geu-ru (Tang Jun-sang) ពួកគេទាំងពីរធ្វើការជាអ្នកសម្អាត(កន្លែងកើតហេតុឧក្រិដ្ឋកម្ម) ដែលក្រុមហ៊ុនមានឈ្មោះថា Move to Heaven។ ជាសាច់រឿងបែបមនោសញ្ចេតនា លាយកំសត់…

៤. Chief Detective 1958 (kdrama 2024)

Park Yeong-han (Lee Je-hoon) ជាប៉ូលីសដ៏មានសមត្ថភាពក្នុងការចាប់ចោលួចគោនាសម័យនោះ ក្រោយគាត់ត្រូវឡើងដំណែងមក seoul ភាពមិនសមហេតុផលនៃអំណាចពុករលួយ មិនអាចឲ្យគាត់នៅស្ងៀមបាន គាត់ក៏បង្កើតក្រុមគ្នា 4នាក់់ សម្រាប់ស៊ើប និងបំបែកឧក្រិដ្ឋកម្ម។ សាច់រឿងមានទាំងមនោសញ្ចេតនា កំសត់ កំប្លែង និងការវាយប្រហារ… 

៥. Collectors (Kmovie 2020)

Kang Dong-goo (Lee Je-hoon) គឺជា​ចោរប្លន់​ដ៏​មាន​ទេពកោសល្យ​ម្នាក់ ​ដែល​មានទាំងបទពិសោធន៍ និងប្រាជ្ញា របស់ដែលគាត់លួចភាគច្រើនជាវត្ថុបុរាណ និងផ្ទាំងគំនូរ។ វាគឺជាភាពយន្តកំប្លែង លាយឧក្រិដ្ឋកម្មរបស់កូរ៉េខាងត្បូង ដែលមានទាំងសំណើច លាយឡំនឹងមនោសញ្ចេតនា…

៦. Time to Hunt (Kmovie 2020)

Jun-seok (Lee Je-hoon) ទើបតែត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ បន្ទាប់ពីចាប់បានថាគាត់បានលួចបន្លំ។ ក្រោយមកគាត់និងងមិត្ត 2-3នាក់បានរួមគ្នាទៅលួចលុយ ដែលគោលដៅគឺ ​ផ្ទះ​លេង​ល្បែង​ខុសច្បាប់​ដែល​រក្សាទុក​លុយ​ដុល្លារ​អាមេរិក​យ៉ាងច្រើន ចុងក្រោយបែជាត្រូវតាមប្រមាញ់ដោយឃាតកអាថ៌កំបាំង បន្ទាប់ពីបំពេញបេសកកម្មចប់…

៧. I Can Speak (Kmovie 2017)

Park Min-jae (Lee Je-hoon) គឺជា យុវជនម្នាក់ដែលទើបត្រូវបានតែងតាំង ជាមន្ត្រីរាជការថ្នាក់ទាប គាត់និយាយភាសាអង់គ្លេសបានយ៉ាងល្អ ដូច្នេះហើយទើប Nah Ok-Bun សុំគាត់ឲ្យបង្រៀននាង ដើម្បីបន្តក្តីសុបិនរបស់មិត្តភ័ក្តិនាង ក្នុងការផ្តល់សក្ខីកម្មនៅឯសវនាការសាធារណៈនៅទីក្រុង Washington DC ប្រឆាំងនឹងអំពើឃោរឃៅរបស់យោធាជប៉ុន ក្នុងសង្គ្រាមលោកលើកទី2។ ជាភាគយន្តបែបកំប្លែង តែលាយឡំនឹងភាពកំសត់…

៨. Anarchist from Colony (Kmovie 2017)

Park Yeol (Lee Je-hoon) ជាអនាធិបតេយ្យ និងបដិវត្តន៍ ដែលរៀបចំក្រុមអនាធិបតេយ្យ គ្រោងធ្វើឃាតព្រះអង្គម្ចាស់ជប៉ុន Hirohito ក្នុងអំឡុងពេល អាណានិគមជប៉ុននៃឧបទ្វីបកូរ៉េ។ ភាពយន្តនេះក៏បង្ហាញពីទំនាក់ទំនងរវាង Park Yeol និងគូស្នេហ៍របស់គាត់ Kaneko Fumiko ដែលជាស្ត្រីរឹងមាំ និងឆ្លាតវៃ ជួយក្នុងការងារគាត់ផងដែរ។ ជាភាគយន្តបែបជីវប្រវត្តិរបស់កូរ៉េខាងត្បូង លាយឡំមនោសញ្ចេតនា និងការជិះជាន់ រើបម្រាស់…

៩. Phantom Detective (Kmovie 2016)

Hong Gil-Dong (Lee Je-hoon) ជាភ្នាក់ងារស៊ើបអង្កេតខុសច្បាប់ ជាមួយប្រធាន Hwang (Go Ara) ។ ពួកគេព្យាយាមកម្ចាត់មនុស្សអាក្រក់ តាមឆន្ទៈរបស់ឪពុកចុងរបស់ប្រធានាធិបតី Hwang ។ សាច់រឿងបែបកំប្លែង និងវាយប្រហារ…

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង