ដូចដែលហ្វេនរបស់ក្រុម BLACKPINK បានដឹងរួចមកហើយថា Lisa តែងតែបង្ហោះរូបថតផ្សេងៗរបស់នាងនៅលើគណនី Instagram ផ្ទាល់ខ្លួន ចែកជូនទៅដល់អ្នកគាំទ្រនៅទូទាំងប្រទេស ជាមួយនឹងរូបថតស្អាតៗគ្រប់ប្រភេទ ហើយថ្មីៗនេះអ្នកគាំទ្រកំពុងជ្រួលច្របល់ ចំពោះសមាមាត្ររាងកាយដ៏ឥតខ្ចោះរបស់នាង។

ជាក់ស្តែង រូបថតចុងក្រោយរបស់ lisa គឺជាការថតរូប Selfie នៅពីមុខកញ្ចក់របស់នាង បង្ហាញពីរូបរាងទាំងមូល ហើយភ្លាមៗក្រោយរូបភាពបានបង្ហោះ គ្រប់គ្នាក៏បានបង្ហាញការសរសើរចំពោះដើមទ្រូងមូលក្លំ ចង្កេះតូច និងត្រគាកសាយរបស់តារាស្រីរូបនេះពេញបណ្ដាញសង្គម ដែលធ្វើឲ្យ trending នៅលើគេហទំព័រផ្សេងៗផងដែរ។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏តែងតែប្រៀបធៀប Lisa ទៅនឹងតារាម៉ូដែលផ្សេងៗថែមទៀត ដោយសរសើរនាងចំពោះប្រភេទសមាមាត្ររាងកាយដែលស្គម ប៉ុន្តែស្អាត និងមានសុខភាពល្អ។


ប្រភព ៖ Koreaboo
បញ្ចេញមតិយោបល់