Sudarat Butrprom កើតថ្ងៃទី 15 ខែមីនា ឆ្នាំ 1979 នៅស្រុក Wang Sam Mo ខេត្ត Udon Thani (ភូមិភាគឦសាន) ប្រទេសថៃ មកដល់បច្ចុប្បន្នមានអាយុ ៤៤ឆ្នាំហើយ។ តារាកំប្លែងរូបនេះ ត្រូវបានគ្រប់គ្នាស្គាល់ថាជា អ្នកគ្រូផេនស៊ី នោះគឺជាតារាសម្តែង និងជាតារាកំប្លែងថៃ ដែលត្រូវបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែសមត្ថភាពក្នុងការសម្តែងរឿង ក៏ដូចជាតាមវីដេអូកំប្លែងរបស់គាត់។
ជាក់ស្តែង ៣ ចំណុចនេះ អ្នកទាំងអស់គ្នាក៏អាចរៀនបានពីតារាស្រីម្នាក់នេះ ៖
១. សម្រស់មិនមែនជាអ្វីគ្រប់យ៉ាងរបស់មនុស្សម្នាក់ៗ
ពិតណាស់ សម្រស់មិនមែនជាអ្វីគ្រប់យ៉ាងឡើយ មិនថាអ្នកកើតក្នុងស្ថានភាពនៃរូបរាងបែបណា បើអ្នកមានតែសម្រស់មួយមុខក៏មិនអាចធ្វើអ្វីកើតដែរ។ អ្វីដែលសំខាន់នោះគឺ Sudarat Butrprom បានបង្ហាញថា ទោះបីជាគាត់មិនសូវមានសម្រស់ស្រស់ស្អាត ប៉ុន្តែគាត់នៅតែអាចមានការគាំទ្រពីទស្សនិកជន និង សាងប្រជាប្រិយភាពបានដែរ ដោយសារតែសមត្ថភាព និង ការតស៊ូរបស់គាត់ដោយមិនយ៉ោងលើតែសម្រស់មួយមុខឡើយ។
២. បើអ្នកមិនខំខ្លួនឯង អ្នកមិនអាចដើរទៅមុខបានឡើយ
ជាចំណុចចាប់ផ្តើម បើសិនជា Sudarat Butrprom មិនខិតខំស្រវាឱកាសល្អៗនោះទេ គាត់ក៏គ្មានប្រជាប្រិយភាពរហូតមកដល់ច្ចុប្បន្នបែបនេះដែរ។ ម្យ៉ាងទៀត ទោះបីជាទទួលបានការរិះគន់ពីរូបរាងរបស់ខ្លួនច្រើនប៉ុណ្ណា ក៏តារារូបនេះនៅតែបន្តដំណើរទៅមុខ ដោយមិនខ្វល់ពាក្យសម្តីមនុស្សទាំងនោះឡើយ។ ទាំងអស់នេះបញ្ជាក់ថា អ្នកដទៃអាចនិយាយមិនល្អ ដើម្បីបង្អាក់ការជោគជ័យរបស់អ្នក ប៉ុន្តែ បើអ្នកជឿលើសមត្ថភាពរបស់ខ្លួនឯង ជឿលើខ្លួនឯង កុំចុះចាញ់ដោយងាយៗនោះ អ្នកនឹងទទួលបានជោគជ័យនៅថ្ងៃណាមួយ។
៣. ធ្វើអ្វីមួយត្រូវចេញពីចិត្ត និង ក្តីស្រឡាញ់របស់យើង
ពាក្យប៉ុន្មានឃ្លារបស់ តារាស្រីរូបនេះ បាននិយាយថា “ខ្ញុំមិនដែលហត់នឿយជាមួយការងារដែលខ្ញុំស្រឡាញ់នោះទេ ទោះបីជាពេលខ្លះវាមានសម្ពាធខ្លះៗក៏ពិតមែន ប៉ុន្តែខ្ញុំមិនដែលចង់បោះបង់ចោលឡើយ ព្រោះវាជាអ្វីដែលខ្ញុំចូលចិត្តធ្វើ”។ ជាការពិត នៅពេលដែលយើងស្រឡាញ់អ្វីមួយ និង ធ្វើការងារដែលចេញពីចិត្ត អ្នកមិនមានអារម្មណ៍ហត់នឿយ និង មានសម្ពាធខ្លាំងនោះទេ ហើយទោះបីជាបរាជ័យប៉ុន្មានដង ក៏អ្នកនៅតែចង់ធ្វើឲ្យវាបានល្អប្រសើរជាងមុន។ ដូច្នេះ ហើយកុំចុះចាញ់ កុំរាថយចំពោះអ្វីដែលអ្នកស្រឡាញ់។
៣ ចំណុចខាងលើនេះ សុទ្ធតែជាចំណុចដែលអ្នកអាចមើលឃើញពីលក្ខណៈពិសេសរបស់តារាកំប្លែងស្រីរូបនេះបាន។ ម្យ៉ាងទៀត ចំណុចនីមួយៗសុទ្ធតែបង្រៀនឲ្យអ្នកយល់កាន់តែច្បាស់ពីខ្លួនឯង និង បង្ហាញពីតម្លៃឲ្យអ្នកស្គាល់ពីខ្លួនឯង និង ដើម្បីជម្នះនូវឧបសគ្គដែលយើងបានជួបក្នុងជីវិត។