ប្រទេសជប៉ុនមានកេរ្តិ៍ឈ្មោះ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក ប៉ុន្តែនោះមិនមានន័យថាគ្រប់ជ្រុងនៃប្រទេសទាំងអស់មានសុវត្ថិភាពនោះទេ។ ពេលខ្លះមានស្ថានភាពដែលជារឿងធម្មតាសម្រាប់ប្រជាជនជប៉ុន ប៉ុន្តែពួកគេធ្វើឱ្យអ្នកទៅទស្សនាភ្ញាក់ផ្អើល។ ខាងក្រោមនេះ ជារឿង ៥ យ៉ាងដែលអ្នកត្រូវដឹងមុនធ្វើដំណើរទៅប្រទេសជប៉ុន បើអ្នកមិនចង់ស្តាយខ្លួន៖
១. ប្រយត្ន័កាបូបអ្នកនៅកន្លែងមនុស្សច្រើន
ទីក្រុងតូក្យូត្រូវបានគេស្គាល់ថាជាទីក្រុងដ៏ស៊ីវិល័យ ប៉ុន្តែភាគរយនៃការលួចបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតគឺទាបណាស់។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកកំពុងធ្វើដំណើរទៅប្រទេសជប៉ុនទៅកន្លែងមានមនុស្សច្រើនត្រូវប្រាកដថាកាបូប ឬស្មាតហ្វូនរបស់អ្នកត្រូវបានដាក់ក្នុងទីតាំងដែលមានសុវត្ថិភាពបំផុត។
២. ជៀសវាងការជក់បារីនៅតាមផ្លូវ
នៅតាមដងផ្លូវនៃប្រទេសជប៉ុន ជាពិសេសនៅតាមទីក្រុងធំៗដូចជាទីក្រុងតូក្យូ មានការហាមប្រាមការជក់បារីនៅតាមដងផ្លូវ។ លើសពីនេះ អ្នកមិនគួរជក់បារីនៅតាមទីសាធារណៈនោះទេ ព្រោះក្នុងខេត្តនីមួយៗ មានការហាមប្រាមការជក់បារី សូម្បីតែបារីអេឡិចត្រូនិចក៏ស្ថិតក្រោមការហាមប្រាមដែរ ដូចនេះបើសិនជាអ្នកជក់នឹងត្រូវផាកពិន័យពី 2,000 យ៉េន ទៅ 20,000 យ៉េនផងដែរ។
៣. ប្រយត្ន័ពេលថ្មើរជើង និង ឆ្លងផ្លូវ
នៅតាមទីក្រុងធំៗ ដូចជាតូក្យូ ឬអូសាកា មានចំនួនរថយន្ត និងតាក់ស៊ី ដែលមិនគោរពច្បាប់ចរាចរណ៍ មានច្រើនណាស់ សូម្បីតែអ្នកថ្មើរជើងក៏ពួកគេមិនបានផ្តល់អាទិភាពឲ្យដែរ ដូច្នេះមុននឹងឆ្លងផ្លូវ សូមចាំថា មើលទៅមុខ មើលទៅក្រោយ ឆ្វេងនិង ស្តាំឲ្យបានច្បាស់ ដើម្បីប្រាកដថាអ្នកមានសុវត្ថិភាព និង មិនមានគ្រោះថ្នាក់ដោយចៃដន្យ។
៤. ប្រយ័ត្នព្រះសង្ឃនៅតាមផ្លូវ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សដែលក្លែងខ្លួនជាព្រះសង្ឃបានលេចឡើងនៅតាមតំបន់ដែលភ្ញៀវទេសចរមកលេងជាញឹកញាប់ ដោយពួកគេស្លៀកពាក់ដូចជាព្រះសង្ឃ ហើយបង្ហាញផ្លាកសញ្ញាមាស ឬកម្រងផ្កា រួចសុំឱ្យអ្នកទស្សនាបរិច្ចាគដើម្បីជួយដល់បុព្វហេតុដ៏ថ្លៃថ្លាជាដើម។ នៅពេលដែលអ្នកដើទស្សនាជាលើលដំបូង សូមប្រយ័ត្នកុំទទួលយកអំណោយណាមួយពីពួកគេ ហើយអ្នកគួរតែបដិសេធដោយស្ងប់ស្ងាត់។
៥. ការនិយាយទូរសព្ទក្នុងរថភ្លើង ឬ ឡានក្រុងសាធារណៈ
នៅពេលដែលអ្នកជិះរថភ្លើង ឬឡានក្រុងសាធារណៈ អ្នកគួរតែបិទសម្លេងទូរសព្ទអ្នកដោយដាក់ជាសម្លេងញរ័វិញ ដើម្បីកុំឲ្យរំខានដោយការនិយាយទូរស័ព្ទឮៗនៅលើរថភ្លើង និងឡានក្រុងដែលអាចបង្កការរអាក់រអួលដល់អ្នកដំណើរផ្សេងទៀត បើមិនធ្វើដូចនេះទេ អ្នកនឹងត្រូវជាប់ពន្ធសម្រាប់ការប្រើប្រាស់ទូរស័ព្ទរបស់អ្នកជាសាធារណៈ។
ជាចុងក្រោយ មិនថាអ្នកចង់ធ្វើដំណើរទៅលេងប្រទេសណា ក៏គួរតែដឹងពីច្បាប់ និង រឿងមួយចំនួនដែលអាចនឹងកើតមានដោយចៃដន្យដែលអ្នកមិនអាចទាយដឹងមុន ដូច្នេះហើយការចេះប្រយត្ន័ច្រើនក៏ជារឿងល្អម្យ៉ាងដែរសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសដទៃទៀត។
ប្រភព ៖ guu.vn.com
បញ្ចេញមតិយោបល់