៩មេរៀនដែលអាចរៀនពីសៀវភៅ Love Yourself Like Your Life Depends on It

Vachana-Website-News-Entertainment-Ad

ទម្លាប់អានសៀវភៅ គឺធ្វើឲ្យខ្លួនរបស់អ្នកកាន់តែយល់ដឹងកាន់តែច្រើន ហើយក្នុងសៀវភៅនីមួយៗតែងតែបង្កប់នូវតម្លៃអប់រំ និង មេរៀនដែលយើងអាចរៀនពីក្នុងសៀវភៅដែលយើងអានបាន។ នេះជាមេរៀន ទាំង ៩ ដែលអ្នកអាចរៀនពី សៀវភៅ Love Yourself Like Your Life Depends on It ៖

១. ស្រឡាញ់ខ្លួនឯងដោយគ្មានលក្ខខណ្ឌ

មានន័យថា ស្រលាញ់ខ្លួនឯងឲ្យបានច្រើនទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ត្រូវរៀនអភ័យទោសឲ្យខ្លួនឯងនៅពេលដែលអ្នកធ្វើខុស ព្រោះនៅក្នុងលោកនេះគ្មាននរណាល្អឥតខ្ចោះ និង ស្រឡាញ់អ្នកជាងខ្លួនឯងនោះទេ។ ដូចនេះហើយ រៀនស្រឡាញ់ខ្លួនឯង ធ្វើជាខ្លួនឯង ល្អជាមួយខ្លួនឯង ទទួលយកគុណវិបត្តិដែលខ្លួនមាន និង មើលថែខ្លួនឯងទើបជាការស្រឡាញ់ខ្លួនឯងយ៉ាងពិតប្រាកដ។

២. ធ្វើជាមិត្តល្អបំផុតចំពោះខ្លួនឯង

ទោះជាគ្មាននរណានៅក្បែរអ្នក ក៏អ្នកអាចធ្វើជាមិត្តល្អរបស់ខ្លួនឯងបានដែរ ​ ត្រូវចិត្ត​ល្អ​ចំពោះ​ខ្លួន​ឯង គាំទ្រ​ខ្លួន​ឯង និង​អាណិតខ្លួនឯង ហើយនៅពេលដែលអ្នកបាក់ទឹកចិត្ត ត្រូវធ្វើជាមិត្តលើកទឹកចិត្តខ្លួនឯងឲ្យឆ្លងផុត មិនត្រឹមតែប៉ុណ្ណោះត្រុវចេះអបអរភាពជោគជ័យរបស់អ្នកជាមួយខ្លួនអ្នកដូចគ្នា។

៣. ត្រូវមានព្រំដែនចំពោះមនុស្ស toxic និងមនុស្ស អវិជ្ជមាន

អ្នក​មិន​ចាំ​បាច់​ដាក់​ខ្លួន និងក្រែងចិត្ត​ ជាមួយ​នឹង​មនុស្ស​ ​ដែល​មើល​ងាយ​អ្នក និងទាញអ្នកឲ្យដើរផ្លូវខុស​ឡើយ។ លើសពីនេះ អ្នកត្រូវមានព្រំដែនច្បាស់លាស់ជាមួយមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា toxic វាមិនអីទេក្នុងការបោះបង់មនុស្សអវិជ្ជមានទាំងនោះ។

៤. ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក

ការទទួលទានអាហារដែលមានសុខភាពល្អ គេងឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ គឺ ការថែរក្សាផ្លូវការរបស់អ្នកហើយ។ លើសពីនេះ ការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អ គឺព្យាយាមបន្ធូរអារម្មណ៍ កុំផ្តល់សម្ពាធឲ្យខ្លួនឯងពេក និង គិតវិជ្ជមានឲ្យបានច្រើន ព្រោះវាជួយឲ្យផ្លូវចិត្តរបស់អ្នកកាន់តែល្អប្រសើរ។

៥. រៀនអភ័យទោសចំពោះខ្លួនឯង

គ្មាននរណាម្នាក់មិនចេះសាងកំហុសនោះទេ ដូចនេះកុំព្យាយាមបន្ទោសខ្លួនឯងពេកអី ហើយវាសំខាន់ណាស់ក្នុងការរៀនពីកំហុសរបស់អ្នក ដើម្បីបន្តដំណើរទៅមុខទៀត។

៦. ឱ្យតម្លៃលើទេពកោសល្យ និងគុណសម្បត្តិពិសេសរបស់អ្នក

មនុស្សគ្រប់គ្នាមានទេពកោសល្យ និងគុណសម្បត្តិពិសេសៗរៀងខ្លួន  ដូចនេះត្រូវសប្បាយចិត្ត និង ទទួលយកអ្វីដែលអ្នកមាន ទោះវាមិនល្អឥតខ្ចោះក៏ដោយ។

៧. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

មនុស្សគ្រប់គ្នា គឺមានភាពល្អខុសៗគ្នា ដូច្នេះកុំព្យាយាម ប្រៀបធៀប​ខ្លួន​ឯង​ ជាមួយ​អ្នក​ដទៃ​ នោះនឹង​នាំ​ឱ្យ​មាន​ភាព​មិន​សប្បាយ​ចិត្ត។ ផ្ទុយទៅវិញ ចូរផ្តោតស្រឡាញ់អ្វីដែលអ្នកមាន ហើយខិតខំដើម្បីភាព រីកចម្រើនរបស់អ្នក។

៨. កុំខ្លាចការបរាជ័យ

ការបរាជ័យ គឺជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់គ្នា ហើយនរណាម្នាកក៏សុទ្ធតែធ្លាប់ឆ្លងកាត់ការបរាជ័យណាមួយដែរ អ្វីដែលសំខាន់កុំបោះបង់ចោល និង ព្យាយាមរៀនពីការបរាជ័យរបស់អ្នក ថ្ងៃណាមួយអ្នកនឹងទទួលបានជោគជ័យជាមិនខាន។

៩. ដើរតាមក្តីសុបិន្តរបស់អ្នក

កុំបណ្តោយឱ្យអ្វីមួយមករារាំងអ្នក ក្នុងការដេញតាមក្តីសុបិន្តរបស់អ្នក ត្រូវមានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការបោះជំហានទៅរកគោលដៅរបស់អ្នក។

ការអានសៀវភៅ គឺជាទម្លាប់ល្អសម្រាប់អ្នក បន្ថែមពីនេះ ការស្រលាញ់ខ្លួនឯង ក៏ជារឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនអ្នក ណាមួយវាជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតដ៏រីករាយនៅពេលអ្នកចេះស្រលាញ់ខ្លួនឯង។ លើសពីនេះកុំរង់ចាំរហូតដល់អ្នកល្អឥតខ្ចោះដើម្បីស្រលាញ់ខ្លួនឯង ចូរចាប់ផ្តើមពីឥឡូវនេះ នោះជីវិតរបស់អ្នកផ្លាស់ប្តូរជាមិនខាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង