តារាសម្ដែង Kim Ji Won ត្រូវបានគេស្គាល់តាមរយៈរឿងភាគល្បីៗជាច្រើន រួមមាន Fight For My Way, Descendants Of The Sun និងរឿងដ៏ល្បីបំផុតគឺ The Inheritors ត្រូវបានគេស្គាល់ផងដែរថាជា The Heirs ផងដែរ។

ដែលកាលនោះ តារាស្រីរូបនេះ មានអាយុត្រឹមតែ 21 ឆ្នាំប៉ុណ្ណោះ នៅពេលនាងសម្តែងក្នុងរឿង K-Drama ដ៏ល្បីល្បាញ ក្នុងឆ្នាំ 2013 ហើយថ្មីៗនេះ នាងក៏បានចូលរួមព្រឹត្តិការណ៍ម៉ាកយីហោ Piaget ដ៏ប្រណិតរបស់ប្រទេសស្វីស នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2023។

ភ្លាមៗបន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍នេះ សម្រស់របស់ Kim Ji Won បានបង្ហាញឱ្យឃើញថា នាងគឺមិនចេះចាស់សោះ មានតែស្អាតជាងមុនទៅទៀត ទោះជាកន្លងទៅ 10ឆ្នាំហើយក៏ដោយ។


បញ្ចេញមតិយោបល់