3 ដង Suzy ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងជាមួយនឹងសម្រស់ របស់នាងក្នុង Kdrama!

News-&-Entertainment--Recovered

ពិតណាស់ ដែលថា​សម្រស់​របស់ Suzy ក្នុងរឿង Doona! បានពង្វក់ចិត្តអ្នកទស្សនាគ្រប់រូប មិនថាបុរសឬនារី   ក្នុងនោះមួយ​វគ្គៗ នាង​តែង​តែទទួលបានការ​សរសើរ​មិន​ដាច់​ពី​មាត់ ​ចំពោះ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង មិនថា​កាយវិការ រូបរាង និង​មន្ត​ស្នេហ៍របស់នាង រាប់ចាប់ពីម៉ូដសក់ ភាពស្រស់ស្អាតនៃសម្លៀកបំពាក់ដែលនាងពាក់។

ហើយខាងក្រោមនេះ គឺជារឿងទាំង ៣ ដែល Suzy បានដាក់ស្នេហ៍គ្រប់គ្នាដែលមើលមកនាង ៖

១. Suzy ក្នុងរឿង Doona!

នៅពេលដែលរឿងបានចាក់ផ្សាយ Suzy បាន​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់​ផ្អើល ​ដោយសារតែ​ម៉ូដ​សក់របស់នាងពិតជាស្រស់ស្អាតសាកសមឥតខ្ចោះ មិនតែប៉ុណ្ណោះ ការតុបតែងខ្លួនរបស់នាងរឹតតែសាកសមជា Girlfriend Material។

២. Suzy ក្នុងរឿង Anna

ត្រឡប់ទៅក្នុងខ្សែភាពយន្ត Anna វិញម្តង Suzy ក៏បានបង្ហាញស្ទីលរបស់នាង ក្នុងនាមជានារីអ្នកមាន ជាមួយនឹងម៉ូដខោអាវទាន់សម័យ ឆើតឆាយ ទំនើប និងប្រណិត។ ថ្វីត្បិតតែនាងគ្រាន់តែជាអ្នកក្លែងបន្លំ ក៏ដោយ ប៉ុន្តែភាពទាក់ទាញរបស់ Suzy លើសពីនារីអ្នកមាននៅក្នុងរឿងទៅទៀត។

៣. Suzy ក្នុងរឿង Start Up

ត្រលប់ទៅរក Suzy ក្នុងភាពជាសាមញ្ញ និងសុភាពវិញម្តង នៅក្នុងរឿង Start Up ដែលតួអង្គរបស់ Suzy ក្នុងរឿងនេះ នាងតុបតែជាស្ទីលនារីការិយាល័យដ៏សាមញ្ញ ប៉ុន្តែស្រស់ស្អាត ឆើតឆាយ និងមានមន្តស្នេហ៍យ៉ាងទាក់ទាញ។

សរុបមក មិនថា តារាស្រីរូបនេះចង់តុបតែងខ្លួនបែបណា នាងក៏នៅតែអាចបញ្ចេញសម្រស់ដ៏ល្អឥតខ្ចោះរបស់ខ្លួន ទាក់ទាញមនុស្សគ្រប់គ្នាបានដែរ ម៉្យាងអមជាមួយនឹងសមត្ថភាពសម្តែងដ៏ល្អរបស់នាងទៀត ធ្វើឲ្យសាច់់រឿងកាន់តែជក់ចិត្តមួយកម្រិតទៀត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង