5 ចំណុចអ្នកគួរដឹងពី ខាន់ ចេសា កីឡាការនីវ័យក្មេងដែលកាន់ភ្លើងគប់ដំបូងគេនារាត្រី Sea Game 2023 

Vachana-Website-News-&-Entertainment

ខាន់ ចេសា កីឡាការនីវ័យក្មេង កំពុងទទួលបានបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារកីឡាការនី កូនកាត់រូបនេះ យកឈ្នះកីឡាការនីចំនួន ៣ ប្រទេសដែលមាន សិង្ហបុរី វៀតណាម និងថៃ ឲ្យបោះបង់ការប្រកួតផ្ទួនៗគ្នា។ចុងក្រោយជាលទ្ធផលគឺទទួលបានមេដាយប្រាក់សម្រាប់កម្ពុជាក្នុងកីឡាជូជីត ស៊ូ( jiu-jitsu ) Sea Game 2023 ហើយក៏ជាអ្នកកាន់ភ្លើងគប់ដំបូងបន្តពីសម្តេចតេជោ ហ៊ុន សែន ដែរ។ ដើម្បីស្គាល់​ខាន់ ចេសា ឲ្យកាន់តែច្បាស់ ខាងក្រោមនេះជារឿងដែលអ្នកគួរអាន៖

១. ប្រវត្តិគ្រួសារ

ចេសា កើតនៅថ្ងៃទី8ខែតុលាឆ្នាំ 2001 នៅរដ្ឋតិចសាស់ ហើយសព្វថ្ងៃរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង។ នាងជាជនជាតិខ្មែរកាត់មុិកសុិកូ មានឳពុកជាជនជាតិខ្មែរ-អាមេរិក និងមានម្ដាយជាជនជាតិមុិកសុិកូ។

២. នាងទទួលបានការហ្វឹកហាត់តាំងពីតូច

ចេសា នាងនិយាយថា បានហ្វឹកហាត់ និងរៀនពី jiu-jitsu តាំងពីអាយុ 12 ឆ្នាំមកម្ល៉េះ។ នាងបានដាក់ពាក្យប្រកួត និងទទួលបាននូវមេដាយដៃជាច្រេីនផងដែរ។នេះបង្ហាញឲ្យឃើញថានាងមានបទពិសោធន៍យ៉ាងច្រេីនទាក់ទងនឹងកីឡាមួយនេះ។

៣. នាងទទួលបានខ្សែក្រវ៉ាត់ខ្មៅទាំងវ័យក្មេង

នៅខែតុលាឆ្នាំ 2020 ចេសា ទទួលបាននូវខ្សែក្រវ៉ាត់ខ្មៅ នៅសាលាបង្វឹក BJJ របស់នាងនៅអាយុត្រឹមតែ 18 ឆ្នាំ។ នាងថែមទាំងឈ្នះពានរង្វាន់ IBJJF Pan Championship និងមេដាយនៅក្នុងការប្រកួតជើងឯកពិភពលោកជាច្រេីនផងដែរ។

៤. នាងបានឈ្នះមេដាយមាសតំណាងឲ្យកម្ពុជា

នៅក្នុងឆ្នាំ2019 នាងបានតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ Sea Game ដណ្ដើមបានមេដាយមាសដំបូងសម្រាប់កម្ពុជាក្នុងវិញ្ញាសាកីឡា jiu-jitsu ផងដែរ។ ក្នុងអំឡុងពេលនោះនាងទទួលបានការកោតសរសេីរ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងប្រទេសកម្ពុជា។ ដោយឡែកនៅឆ្នាំ២០២៣ទទួលបានមេដាយប្រាក់សម្រាប់កម្ពុជាក្នុងកីឡាជូជីត ស៊ូ( jiu-jitsu ) Sea Game 2023។

៥. នាងបានចែករំលែកទៅកាន់អ្នកជំនាន់ក្រោយ

ដោយការតស៊ូប្រឹងប្រែងរបស់នាងពីវ័យក្មេងរហូតមកដល់នាងជោគជ័យពេលនេះទើបនាងនាងដឹងថាគួរតែចែករំលែកនូវអ្វីដែលនាងចេះទៅកាន់ក្មេងៗជំនាន់ក្រោយបន្តទៀត។ ឥឡូវនេះនាងកំពុងតែបង្រៀនក្មេងៗនៅ AOJ HQ។ នាងបានហ្វឹកហាត់ក្មេងៗបន្តទៀត ឱ្យដើរតាមគន្លងរបស់នាង។

ទាំងនេះជាអ្វីដែលក្មេងស្រីវ័យ២២ឆ្នាំរូបបានធ្វើឲ្យប្រជាជនខ្មែរស្រឡាញ់ពេញចិត្ត​ និងមានមោទនភាពខ្លាំងណាស់​។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង