Aimee និង Moses Chan បានធ្វើការជាមួយគ្នាជាលើកដំបូងចាប់តាំងពីរៀបការកាលពី 9 ឆ្នាំ

Vachana-Website-News4-Entertainment-Ad

បន្ទាប់ពីរៀបការជាមួយ Moses Chan ក្នុងឆ្នាំ 2013 Aimee បានឈប់សម្រាកពីការងារដើម្បីមើលថែកូនទាំងបីរបស់ខ្លួន ដោយ​កូនពៅ​របស់​នាង​ឈាន​ចូល​អាយុ​៧​ឆ្នាំហើយ។

ក្នុង​ពេល​ឆាប់​ៗ​នេះ Aimee បាន​ចែករំលែក​ថា ​នាង​ចង់​យំ​ព្រោះ​នាង​មាន​អារម្មណ៍​រំជួល​ចិត្ត​ជាខ្លាំង ក្នុងការចាប់ដៃគូជាមួយស្វាមីរបស់ខ្លួនជាលើកដំបូងក្នុងរឿង Romeo and His Butterfly Lover ។

ក្នុង​រឿង​នោះដែរ  Aimee នឹងត្រូវសម្តែងដើរជាតួអង្គ​ពីរ​នាក់ គឺ​ប្អូន​ស្រី​ភ្លោះ និង​បង​ប្រុស ដែលការដើរតួជា​កូន​ភ្លោះ​ភេទ​ខុស​គ្នានេះ​ បានបន្ថែម​ភាព​លំបាកជាច្រើន​ក្នុង​ការ​លេង​តួ​ទាំង​ពីរនេះឲ្យ​បាន​ល្អ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាកូនភ្លោះប្រុស Aimee ត្រូវកោរសក់របស់នាង និង ត្រូវរឹតដើមទ្រូងផងដែរ។ 

ជាមួយគ្នានេះដែរ Aimee បាននិយាយថា “ការ​ចង​ទ្រូងបែបនេះ ​​ធ្វើ​ឲ្យខ្ញុំ​ពិបាក​ដក​ដង្ហើម​ណាស់ ហើយខ្ញុំថែមទាំង​មាន​ឈុត​ឆាក​សកម្មភាពបែបនេះ​ច្រើន ដូច្នេះ​វា​ទាមទារ​ថាមពល​ច្រើនដើម្បីសម្តែង”។ បន្ថែមពីនេះ ដោយសារនាងមិនបានថតរឿងជាច្រើនឆ្នាំ  Aimee មានអារម្មណ៍ថាមានសម្ពាធយ៉ាងខ្លាំងដោយសារតែបរិយាកាសការងារ  និង ត្រូវចំណាយពេលច្រើន ។ 

លើសពីនេះ នាងបាននិយាយបន្តថា  ខ្ញុំភ័យណាស់ ព្រោះខ្ញុំ​មិន​ធ្លាប់​មាន​អារម្មណ៍​ភ័យ​នេះ​ពី​មុន​មក​ទេ ដោយសារនៅ​ថ្ងៃ​ដំបូង ​ ​ខ្ញុំ  ត្រូវ​ថត​​ដប់​ឈុតជាប់គ្នា រួម​ទាំង​ឈុត​យំ​ផងដែរ​។ 

ចុងក្រោយ Moses បានសរសើរប្រពន្ធរបស់គាត់ថាជាតារាសម្តែងដ៏អស្ចារ្យម្នាក់ ព្រោះនាងបានលះបង់ជាច្រើនដើម្បីសម្តែងក្នុងរឿងមួយនេះ ហើយសម្ពាធការងារបានធ្វើឱ្យ Aimee ពិបាកគេង និងញ៉ាំបានល្អ។

ប្រភព៖ jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល contact.vachanamedia@gmail.com ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង