កាលថ្ងៃទី 14 ខែមករា TVB បានធ្វើកម្មវិធី TVB Anniversary Awards ខួប៥៦ឆ្នាំ ដែលជាកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំជូនដល់តារាសម្តែង ដែលក្នុងនោះមានការចូលរួមពីតារាលេចធ្លោ និង មានវត្តមានតារាសម្តែងដទៃទៀតរបស់ស្ថានីយ៍ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Ali Lee បានអវត្តមានក្នុងកម្មវិធីនេះ។
លើសពីនេះ ទោះបីជានាង មិនត្រូវបានតែងតាំងជាតួឯកស្រីឆ្នើម និងជាពិធីការិនីឆ្នើមក៏ដោយ ប៉ុន្តែAli Lee តែងតែចូលរួមកម្មវិធីខួបរបស់ TVBរាល់ឆ្នាំ ប៉ុន្តែបែរជាឆ្នាំនេះមិនមាន វត្តមានរបស់ Ali យ៉ាងគួរឱ្យភ្ញាក់ផ្អើល។
បន្ថែមពីនេះ Ali Lee ត្រូវបានគេរាយការណ៍ថា នឹងជាប់គាំងដោយសារតែ TVB និងបានដាក់ក្នុងបញ្ជីខ្មៅដោយប្រទេសចិន បន្ទាប់ពីត្រូវបានគេចាប់ពិរុទ្ធលើការផ្សាយផ្ទាល់របស់ TVB ក្នុងប្រទេសចិន។ ជាមួយគ្នានេះដែរ ដោយសារតែ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំត្រូវបានផ្សាយបន្តផ្ទាល់នៅក្នុងប្រទេសចិនផងនោះ នេះអាចជាហេតុផលដែលធ្វើឲ្យ Ali អវត្តមាន។
កាលពីយប់ថ្ងៃអាទិត្យ អាលីបានអាប់ដេតបណ្ដាញសង្គមរបស់នាង ហើយបង្ហោះឃ្លីបខ្លីមួយដែលអ្នកគាំទ្រធ្វើសម្រាប់នាង ដែលឃ្លីបនេះបាន reviews ឡើងវិញនូវភាពជោគជ័យរបស់នាងតាំងពីការចាប់ផ្តើមនៅក្នុងវិស័យនេះរហូតដល់ពានរង្វាន់ដែលឈ្នះរបស់នាង។ នាងបានសរសេរសារ ១ជួរនៅលើទំព័ររបស់នាងថា “Be happy. Be bright. Be you.”
គួរបញ្ជាក់ដែលថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាលីមានឱកាសសម្តែងតិចតួចណាស់ មិនតែប៉ុណ្ណោះ Ali បានទទួលស្គាល់ថាគ្មាននរណាម្នាក់ទាក់ទងនាងដើម្បីធ្វើការទេ។ ដូច្នេះជាមួយនឹងកុងត្រារបស់ TVB របស់នាង Ali ប្រាប់ថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។