Angelina Julie និងកូនប្រុស លេចមុខក្នុងពិធីជប់លៀងនៅសេតវិមានលោកJo biden 

Vachana-Website-News-Entertainment

កាលពីថ្ងៃពុធទី២៦ខែមេសាឆ្នាំ២០២៣កន្លងទៅនេះ លោក Yoon Suk Yeol ប្រធានាធិបតីរបស់កូរ៉េខាងត្បូង និងលោកជំទាវ Kim Keon Hee បានធ្វើដំណើរទស្សនះកិច្ចទៅប្រទេសសហរដ្ឋអាមេរិក ក្នុងការប្រារព្ធពិធីខួបទី៧០ឆ្នាំនៃសម្ព័ន្ធភាព អាមេរិក-កូរ៉េខាងត្បូង ។ ប្រធានាធិបតីលោក Jo biden និងជំទាវ Jil Biden បានរៀបចំកម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាចយ៉ាងកក់ក្ដៅនៅសេតវិមានរបស់លោក ដែលក្នុងនោះដែរយេីងឃេីញមានការអញ្ជេីញចូលរួមពីសំណាក់ប្រមុខរដ្ឋ រដ្ឋមន្រ្តី និង មន្រ្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តយសជាច្រេីននាក់ទៀតផង។

រឿងដែលគួរអោយភ្ញាក់ផ្អើល និងមានមោទនភាពសម្រាប់ប្រជាជនខ្មែរនោះគឺ គេបានប្រទះឃើញ អ្នកស្រី Angelina Julie ដឹកដៃកូនប្រុសច្បងរបស់គាត់ Maddox Jolie-pitt ដែលត្រូវបានអ្នកស្រីយកពីប្រទេសកម្ពុជាទៅចិញ្ចឹមកាលពីឆ្នាំ២០០២ នោះទៅចូលរួមជាមួយផងដែរ។ ស្ថិតនៅក្នុងវ័យ២១ឆ្នាំនេះ Maddox ធំពេញរូបពេញរាង មានចំណេះដឹងនឹងសម្រស់ស្រស់សង្ហា  គេបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យYonsei នៅទីក្រុងសេអ៊ូល។ នៅក្នុងកម្មវិធី ដោយអមជាមួយរូបភាពដែលថតជាប់ គេពាក់វ៉ែនតា បង្ហាញរូបរាងពាក់អាវធំ និង កាយវិការ កៀកដៃលោកស្រី Angelina Julie ជាម្ដាយបញ្ជាក់ពីការស្រឡាញ់ពិតជាធ្វើអោយគេមើលទៅចាស់ទុំ លេចធ្លោ និងមានមន្តស្នេហ៍ខ្លាំងណាស់។ Maddox និង លោកស្រី Angelina Julie បានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីថា ទំនាក់ទំនងអាស៊ី-អាមេរិកពិតជាមានសារះសំខាន់ណាស់ចំពោះគ្រួសារនាង ព្រោះនាងនិងកូនៗមានការទាក់ទងគ្នាយ៉ាងជិតស្និតជាមួយនឹងអាស៊ី ហើយក្នុងថ្ងៃនេះដែរ នាងពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានការទទួលអញ្ជើញអោយមកចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងមួយនេះ។

ការបង្ហាញខ្លួនរបស់ Maddox លើកនេះគឺជាការភ្ញាក់ផ្អើលបំផុត ព្រោះគេជាមនុស្សដែលកម្របង្ហាញខ្លួនក្នុងសង្គម ខណៈពេលដែលគេប្រទះឃើញគាត់ចុងក្រោយបង្អស់គឺនៅខែតុលា ឆ្នាំ២០២២ នៅពេលដែលគាត់បានចូលរួមចូលរួម កម្មវិធីការចាក់បញ្ជាំងខ្សែភាពយន្តដំបូងរបស់ម្ដាយគាត់គឺលោកស្រី Angelina Julie នៅប្រទេសអង់គ្លេស ជាមួយបងប្អូនបង្កើតរបស់គាត់។

ប្រភព៖ Breaking News

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង