Artist ខ្មែរមួយរូប បានឆក់យកបេះដូងអ្នកលេងអ៊ីនធើណែតដូចព្យុះ ជាមួយនឹងគំនូរដ៏អស្ចារ្យ inspire មកពីប្រាង្គប្រាសាទអង្គរ

Vachana-Website-News-LUMEN-Ad-3

លោក វិសុទ្ធ កវី គឺជាអ្នកគូរគំនូរវ័យក្មេងមួយរូបរស់នៅសហរដ្ឋអាមេរិក ដែលត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគំនូរគូរដោយដៃលាយជាមួយឌីជីថលរបស់គាត់បានធ្វើឲ្យអ្នកលេងអ៊ីនធើណែត និងតារាបរទេសជាច្រើនបានបង្ហាញការសរសើរ និង គាំទ្រផងដែរ។

ជាមួយគ្នានេះដែរ គំនូរដ៏ស្មុគ្រស្មាញមិនគួរឱ្យជឿរបស់កវីរូបនេះ ត្រូវបានបំផុសគំនិតមកពីប្រាង្គប្រសាទអង្គរវត្ត ដោយមើលទៅជាគំនូរសខ្មៅ ចម្រុះពណ៌ ដែលធ្វើឲ្យអ្នកស្រឡាញ់គំនូរគ្រប់រូបមើលទៅពិតជាអស្ចារ្យណាស់។ 

បន្ថែមពីនេះ លោក Visoth បាននិយាយនៅក្នុងបទសម្ភាសន៍តាមអ៊ីមែលជាមួយ Channel NewsAsia ថា “ខ្ញុំចូលចិត្តគូរគំនូរតាំងពីនៅក្មេង ហើយការងារសិល្បៈរបស់ខ្ញុំភាគច្រើន ត្រូវបានបំផុសគំនិតដោយធម្មជាតិ សត្វព្រៃ និងវត្ថុប្រចាំថ្ងៃ” ។ 

មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា គំនូរដោយដៃទាំងអស់ប្រើកម្មវិធីមួយចំនួនលាយបញ្ចូលដើម្បីផ្តល់ឱ្យសិល្បៈគំនូររបស់គាត់ស្ថិតក្នុងផ្ទាំង 3D។

ទន្ទឹមនឹងនេះ ទេពកោសល្យ​ដែល​មិនគួរឲ្យជឿរបស់លោក ដែលបាន​ឆ្លុះ​បញ្ចាំងតាមរយវរូបភាពគំនូរ​ទាំង​នេះ​  ធ្វើឲ្យ លោក វិសុទ្ធ មាន​អ្នក Follow នៅលើ Instagram ប្រហែល ១លាននាក់ ដូច្នេះហើយ ទើបគំនូររបស់គាត់តែងតែពេញនិយមខ្លាំងនៅលើប្រពន្ធ័ផ្សព្វផ្សាយសង្គម។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង