លោក វិសុទ្ធ កវី គឺជាអ្នកគូរគំនូរវ័យក្មេងមួយរូបរស់នៅសហរដ្ឋអាមេរិក ដែលត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគំនូរគូរដោយដៃលាយជាមួយឌីជីថលរបស់គាត់បានធ្វើឲ្យអ្នកលេងអ៊ីនធើណែត និងតារាបរទេសជាច្រើនបានបង្ហាញការសរសើរ និង គាំទ្រផងដែរ។
ជាមួយគ្នានេះដែរ គំនូរដ៏ស្មុគ្រស្មាញមិនគួរឱ្យជឿរបស់កវីរូបនេះ ត្រូវបានបំផុសគំនិតមកពីប្រាង្គប្រសាទអង្គរវត្ត ដោយមើលទៅជាគំនូរសខ្មៅ ចម្រុះពណ៌ ដែលធ្វើឲ្យអ្នកស្រឡាញ់គំនូរគ្រប់រូបមើលទៅពិតជាអស្ចារ្យណាស់។
បន្ថែមពីនេះ លោក Visoth បាននិយាយនៅក្នុងបទសម្ភាសន៍តាមអ៊ីមែលជាមួយ Channel NewsAsia ថា “ខ្ញុំចូលចិត្តគូរគំនូរតាំងពីនៅក្មេង ហើយការងារសិល្បៈរបស់ខ្ញុំភាគច្រើន ត្រូវបានបំផុសគំនិតដោយធម្មជាតិ សត្វព្រៃ និងវត្ថុប្រចាំថ្ងៃ” ។
មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា គំនូរដោយដៃទាំងអស់ប្រើកម្មវិធីមួយចំនួនលាយបញ្ចូលដើម្បីផ្តល់ឱ្យសិល្បៈគំនូររបស់គាត់ស្ថិតក្នុងផ្ទាំង 3D។
ទន្ទឹមនឹងនេះ ទេពកោសល្យដែលមិនគួរឲ្យជឿរបស់លោក ដែលបានឆ្លុះបញ្ចាំងតាមរយវរូបភាពគំនូរទាំងនេះ ធ្វើឲ្យ លោក វិសុទ្ធ មានអ្នក Follow នៅលើ Instagram ប្រហែល ១លាននាក់ ដូច្នេះហើយ ទើបគំនូររបស់គាត់តែងតែពេញនិយមខ្លាំងនៅលើប្រពន្ធ័ផ្សព្វផ្សាយសង្គម។