ថ្មីៗនេះ Asa សមាជិក BABYMONSTER កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកលេងអ៊ីនធើណែតចំពោះឈុតសម្លៀកបំពាក់របស់នាងនៅឯព្រលានយន្តហោះ គឺមានភាពទាក់ទាញ និងប្លែកភ្នែកតែម្តង!
![](https://vachanamedia.com/wp-content/uploads/2024/06/240421-BABYMONSTER-Asa-Ktown4U-Fansign-Event-documents-1.jpeg-682x1024.webp)
គួរបញ្ជាក់ដែរថា អាកាសយានដ្ឋាន គឺជាកន្លែងដែលតារា ជាធម្មតាមានសេរីភាពក្នុងការស្លៀកពាក់អ្វីទៅតាមចំណងចំណូលចិត្ត និង vibe ផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះហើយ សម្លៀកបំពាក់របស់តារាណាដែលរចនាម៉ូដប្លែក និង មើលទៅទាក់ភ្នែកនឹងផ្ទុះការចាប់អារម្មណ៍នៅលើប្រពន្ធ័អ៊ីនធើណែត រួមទាំងចំពោះអ្នកគាំទ្រផងដែរ។
![](https://vachanamedia.com/wp-content/uploads/2024/06/image-47.jpg-682x1024.webp)
ទន្ទឹមនឹងនេះហើយ Asa បានបង្ហាញត្រគាកជាមួយនឹងសម្លៀកបំពាក់ដែលមានម៉ូតរឹបចង្កេះដែលបង្ហាញនូវរាងកាយយ៉ាងស្រលូន និងលេចធ្លោមិនធម្មតា ទើបធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរថា Asa មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានរាងស្លីមយ៉ាងទាក់ទាញទៀតផង។
![](https://vachanamedia.com/wp-content/uploads/2024/06/image-1-19.jpg-682x1024.webp)
ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់