BamBam បើកបង្ហាញការពិត ដែលខ្លួន Unfollow Taeyeon សមាជិកក្រុម Girls’ Generation

Entertainments-LUMEN-Recovered

នៅក្នុងវគ្គចុងក្រោយនៃ Bam House ដែលជាកម្មវិធី YouTube ផ្ទាល់ខ្លួនរបស់លោក BamBam សមាជិកក្រុម GOT7 បានបង្ហាញពីមូលហេតុដែលលោក Unfollow Taeyeon សមាជិកក្រុម Girls’ Generation ទោះបីជាគាត់ជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់នាងក៏ដោយ។

ខណៈពេលដែល Taeyeon គឺជាអ្នកចម្រៀងជើងចាស់ ក្នុងឧស្សាហកម្មដែលមានការគោរពនិង ការកោតសរសើររបស់ BamBam ចំពោះនាង ហើយតារាចម្រៀង GOT7 រូបនេះ តែងតែបើកបង្ហាញថាស្រលាញ់ Taeyeon ខ្លាំងប៉ុណ្ណា ហើយថែមទាំងធ្លាប់ចូលរួមកម្មវិធីអ្នកគាំទ្ររបស់នាង កាលពីនៅក្មេងថែមទៀត។

បន្ថែមពីនេះ នៅក្នុងវគ្គចុងក្រោយរបស់ Bam House ដែលមាន Nayeon សមាជិកក្រុម TWICE បង្ហាញខ្លួនជាភ្ញៀវពិសេស BamBam ​បាន​ចង្អុល​បង្ហាញ​ភ្លាមៗ​ថា​ គាត់​បាន Unfollow ​សមាជិក​ក្រុម Girls’ Generation នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្រោមហេតុផលថា លោកចង់ផ្តោតលើដំណើរកម្សាន្ត Tour របស់លោក។

លោកបានពន្យល់ថា ក្នុងនាមជាអ្នកគាំទ្រ Taeyeon ដ៏ក្លៀវក្លា គាត់នឹងចំណាយពេលច្រើនក្នុងការមើលការបង្ហោះជាច្រើន នៅលើបណ្តាញសង្គមរបស់នាងទាំងអស់ ដែលគាត់ត្រូវតែ Unfollow ​នាងជាបណ្តោះអាសន្ន ដើម្បីផ្តោតលើការងារផ្ទាល់ខ្លួនរបស់គាត់។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង