កាលពីថ្ងៃទី 13 ធ្នូ ពេលកំពុងថតរឿង Forensic Heroes 6 នៅប្រទេសចិន Bosco Wong បានធ្វើខួបកំណើតអាយុ 43 ឆ្នាំរបស់គាត់ជាមួយនឹង មិត្តរួមការងារ និង directo យ៉ាងសប្បាយរីករាយ។

Jacky Cai , Benjamin Yuen ,Joey Thye និង Kelvin Kwan បានធ្វើឱ្យ Bosco ភ្ញាក់ផ្អើលជាមួយនឹងនំខួបកំណើតដ៏ធំមួយសម្រាប់គាត់។
បន្ទាប់មក តារាប្រុសវ័យ 43ឆ្នាំរូបនេះ ក៏បានបង្ហោះរូបថតលើ IG ជាមួយនឹង caption ថា “It turns out this is the third birthday in a row that I’ve spent with my good friends!”

លើសពីនេះផងដែរ Bosco បានបញ្ចេញស្នាដៃចម្អិនស៊ុបសម្រាប់មិត្តរួមការងារ ដែលធ្វើឲ្យគ្រប់គ្នាចូលចិត្ត Bosco ខ្លាំងមែនទែន។
បើនិយាយទៅ តារាសម្តែងម្នាក់នេះ មិនត្រឹមតែមានសមត្ថភាពសម្តែងនោះទេ ប៉ុន្តែថែមទាំងមានជំនាញធ្វើម្ហូបទៀតផង នោះហើយហេតុធ្វើឲ្យមិត្តរួមអាជីពគ្រប់គ្នាស្រឡាញ់ និង ចូលចិត្តបុរសម្នាក់នេះគ្រប់គ្នា។

បន្ថែមពីនេះ Bosco តែងតែមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ហើយមិនតែប៉ុណ្ណោះ ទោះជាខ្លួនជាតារាសម្តែងដែលលេចធ្លោប៉ុណ្ណាក៏មិនដែលមានអំណួត និងប្រកាន់ច្រើនជាមួយតារាសម្តែងផ្សេងទៀតឡើយ។