CEO Nvidia លោក Jensen Huang ចុះហត្ថលេខាលើដើមទ្រូងមនុស្សស្រីនៅឯពិព័រណ៍បច្ចេកវិទ្យា Computex

Vachana-Webbvsite-News-LUMEN-Ad

កាលពីថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2024 នាយកប្រតិបត្តិនៃក្រុមហ៊ុន Nvidia បានបង្ហាញខ្លួនក្នុងពិធីតាំងពិព័រណ៍បច្ចេកវិទ្យា Computex ដែលត្រូវបានគេដឹងថា លោកមានទ្រព្យសម្បត្តិសុទ្ធលើសពី 135 ពាន់លានដុល្លារសិង្ហបុរី ។

ជាមួយគ្នានេះដែរ ក្នុងកំឡុងពេលនៃការតាំងពិព័រណ៍ មានស្រ្តីម្នាក់បានរត់មករកលោក Jensen Huang ដើម្បីសុំគាត់ចុះហត្ថលេខាលើទ្រូងខាងស្តាំរបស់នាង។

អ្វីដែលកាន់តែពិសេស មុនពេលដែលចុះហត្ថលេខា លោក Jensen Huang ក៏បានស្នើរសុំឲ្យបិទកាមេរ៉ាផងដែរ ដោយមិនចង់ឲ្យមានពាក្យចចាមអារ៉ាមថា លោកធ្វើទង្វើអសីលធម៌។

ទោះបីជាយ៉ាងណាការចុះហត្ថលេខាលើដើមទ្រូងស្ត្រីនោះ មិនបានលើសលួសអ្វីឡើយ ហើយស្រ្តីម្នាក់នោះក៏មានការសប្បាយចិត្តបន្ទាប់ពីទទួលបានហត្ថលេខារបស់លោកផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Nvidia គឺជាក្រុមហ៊ុន ផលិតបន្ទះឈីប និង បច្ចេកវិទ្យា AI និង ប្រពន្ធ័អ៊ីនធើណែត យ៉ាងមានគុណភាពដែលត្រូវបានគេវាយតម្លៃខ្ពស់ និង កើនឡើងជាលំដាប់ក្នងឆ្នាំ ២០២៤ នេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nvidia ត្រូវបានគេដឹងថា បានផ្សារភ្ជាប់ជាមួយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Huang គឺប្រហែល 100 ពាន់លានដុល្លារអាមេរិក (135 ពាន់លានដុល្លារសិង្ហបុរី)។

ប្រភ​ព ៖ Mothership

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង