កំពូលតារាស្រីជួរមុខរបស់ប្រទេសថៃ Chompoo Araya បានបង្ហើបប្រាប់ពីព័ត៌មានដែលធ្វើអោយអ្នកគាំទ្ររបស់នាងមានការខកចិត្តនិងភ្ញាក់ផ្អើលជាខ្លាំង។ ដោយកាលពីថ្ងៃទី២ខែឧសភាកន្លងទៅថ្មីៗនេះ នាង បានឲ្យបទសម្ភាសទៅក្នុងកម្មវិធីL’Orealថា នាងមានបំណងចង់ លាឈប់ពីការងារសិល្ប:ប្រហែលជា៩ឆ្នាំខាងមុខទៀត ហើយនឹងបញ្ជូនកូនទៅរៀននៅក្រៅប្រទេស។
តារាស្រីរូបនេះបានបន្ថែមទៀតថា នាងបានសម្លឹងមើលឃើញសាលាមួយនៅប្រទេសអង់គ្លេស ហេីយប្ដីរបស់នាងមានការពេញចិត្តយ៉ាងខ្លាំង តែចំពោះរូបនាងប្រហែលជាត្រូវការពេលគិតបន្ថែមសិនព្រោះនាងមានរយះពេលដល់ទៅ៩ឆ្នាំទៀតដេីម្បីត្រៀមខ្លួន ហើយនាងក៏មានចំណាប់អារម្មណ៍ចង់ទៅរស់នៅទីនោះដែរ។
ចំពោះពេលអនាគត ការងារក្នុងវិស័យសិល្បះវិញ មានការធ្លាក់ចុះឬអត់ នេះគឺជាបញ្ហារបស់ពេលអនាគតនាងមិនអាចកំណត់បានឡេីយ។ នាងគ្រាន់តែដឹងថាពេលនេះនាងបានត្រៀមផែនការ និងគោលដៅនៅថ្ងៃអនាគតរួចហើយ។
មួយវិញទៀតនាងក៏បានបង្ហាញថាប្រហែលជាពេលនោះនាងអាចមានពេលគ្រប់គ្រាន់សម្រាប់នៅផ្ទះជួបជុំគ្រួសារ និងកូនៗបានផងដែរ។
ប្រភព៖ sanook.com