Crystal Fung បញ្ចប់ទំនាក់ទំនងរយៈពេល ៤ឆ្នាំ ដោយសារហេតុផលទាំងនេះ

Vachana-Website-Entertainments-LUMEN-Ad-2

ថ្មីៗនេះ Crystal Fung បង្ហើបពីមូលហេតុដែលខ្លួនបានបែកគ្នាជាមួយអតីតសង្សាតាមពិត ក្រោយពីបានបែកបែកគ្នាជាមួយនឹងអតីតសង្សារបស់ខ្លួន  Crystal Fungមិនទាន់មានស្នេហាឡើយទេ ដោយសារតែនាងចង់នៅម្នាក់ឯងសិន។ ប៉ុន្តែក្រោយមក តារាសម្តែងស្រីបានចែករំលែករឿងរ៉ាវខ្លះដែលកើតឡើងចំពោះនាងដែលធ្វើឲ្យទំនាក់ទំនងរយៈពេល ៤ឆ្នាំរបស់នាងត្រូវបានបញ្ចប់។

លើសពីនេះ នៅកំឡុងពេលប្រកួតបវរ Crystal បាន​ចែក​រំលែក​ថា តាម​ពិត​ទៅ ​​ ទោះបីជាស្ថិតក្នុងដំណាក់កាលទាក់ទងគ្នា យល់ចិត្តគ្នាយ៉ាងណា ក៏គូស្នេហ៍មួយគូនេះបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល 4 ឆ្នាំរបស់ពួកគេ ដោយសារតែពាក្យចចាមអារ៉ាមថា ឈុតឆាកស្និទ្ធស្នាលរបស់ Crystal ក្នុងរឿង The Man Who Kills Troubles  ជាមួយដៃគូសម្តែងក៏ជាមូលហេតុដែលនៅពីក្រោយការបែកគ្នាដែរ។

ប៉ុន្តែ Crystal Fung បានបដិសេធ​រឿង​នេះហើយ​និយាយ​ថា “វា​មិន​មែន​ទេ! ផ្ទុយ​ទៅ​វិញ ខ្ញុំ​ស្ទាក់​ស្ទើរ​ចំពោះ​ឈុត​នោះជាខ្លាំង ព្រោះ​វា​ជា​លើក​ទី​មួយ​របស់​ខ្ញុំ​ដែល​ថត​ឈុត​ស្និទ្ធស្នាលគ្នាបែបនេះ ដូច្នេះ​ខ្ញុំមានអារម្មណ៍ភ័យ និង​អៀន​ខ្មាស​ខ្លាំង​ណាស់ដែរ»។

បន្ទាប់មក Crystal ពន្យល់ថា “មុនពេលចូលប្រឡូកក្នុងវិស័យនេះ ខ្ញុំមានភាពឆោតល្ងង់ និងមានគំនិតសាមញ្ញមួយ ដោយគិតថាវាល្អ ក្នុងការបើកចំហរអំពីទំនាក់ទំនងរបស់ខ្លួន ដែលអាចធ្វើឲ្យខ្ញុំស្ងប់ចិត្ត និង ធ្វើឲ្យមិត្តប្រុសខ្ញុំ មានអារម្មណ៍សុវត្ថិភាពជាងមុន។

ប៉ុន្តែបន្តិចម្តងៗ ខ្ញុំបានដឹងថា រឿងទាំងនេះបាននាំឱ្យគាត់មានសម្ពាធ ពីមិត្តរួមការងារ គ្រួសារ និងមិត្តភ័ក្តិរបស់គាត់ ។ ជាមួយនឹងបរិយាកាសសង្គម និង សម្ពាធពីមនុស្សជុំវិញខ្លួនជាញឹកញាប់ពេក នោះធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែឃ្លាតឆ្ងាយ និង មិនចុះសម្រុងនឹងគ្នាដូចមុនសោះ ដែលធ្វើឲ្យពួកយើងឈានដល់ការបែកផ្លូវគ្នា។ ប៉ុន្តែ crystal fung បានលើកឡើងថា ប៉ុន្តែខ្ញុំមិនស្តាយតក្រោយទេ ព្រោះខ្ញុំពេញចិត្តអ្វីដែលជាខ្ញុំក្នុងឥឡូវនេះ និងគ្រប់ការងារដែលខ្ញុំធ្វើ។

ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តថា នៅម្នាក់ឯងមិនព្រមទទួលយកស្នេហា ព្រោះខ្ញុំគិតថាគ្មាននរណាម្នាក់អាចយល់ពីខ្ញុំជាជាងខ្លួនរបស់ខ្ញុំឡើយ។ គួរបញ្ជាក់ដែរថា តាំង​ពី​បញ្ចប់ទំនាក់ទំនង ហើយចាប់ផ្តើមនៅម្នាក់ឯងមក តារាស្រីរូបនេះ ​ត្រូវ​បាន​គេ​  ​ឃើញ​ផ្លាស់​ទៅ​ផ្ទះ​ធំ​ជាង​មុន និង​មាន​កាបូប​ brand brand ច្រើន។  

ប៉ុន្តែ crystal fung ​នេះ​បាន​បញ្ជាក់ថា ​ថា​៖ «​ការ​ផ្លាស់ប្តូរ​ផ្ទះ ​គឺ​មក​ពី​ខ្ញុំ​ចង់​ត្រឡប់​មក​នៅ​ជាមួយ​គ្រួសារ​វិញ ហើយកាបូប brand ​អី​ហ្នឹង​ជា​របស់​ដែល​ខ្ញុំ​ទិញ​ដើម្បី​ផ្តល់​រង្វាន់​ដល់​ខ្លួន​ឯង​ជា​ការ​លើក​ទឹក​ចិត្ត ដែល​អាជីពរបស់ខ្ញុំដំណើរការបានល្អ»។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង