Danielle កំពុងត្រូវគេសរសើខ្លាំង ជាមួយនឹងសម្រស់ស្រស់ស្អាតជាង​តុក្កតា

News-&-Entertainment-

អ្នក​លេង​អ៊ីនធើណែត​កូរ៉េ ​បាន​ចាប់​អារម្មណ៍​ Danielle សមាជិក​ក្រុម NewJeans ខ្លាំង ខណៈ​សម្រស់​ដ៏ចែងចាំងដូច​តុក្កតារបស់នាង ​បាន​ធ្វើ​ឱ្យ​ពួក​គេ​មិនអាចដកភ្នែកចេញបាន។

កាលពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2023 កន្លងទៅនេះ មានការបង្ហោះមួយបានផ្ទុះឡើង នៅលើសហគមន៍អនឡាញដែលមានចំណងជើងថា “Danielle’s proportions are crazy” បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធើណែតជាច្រើន។

ក្នុងនោះ ការបង្ហោះនេះត្រូវបានបង្កើតឡើងនៅលើ Nate Pann ដ៏ពេញនិយម និងរួមបញ្ចូលរូបថតចំៗជាច្រើនដែលថត Danielle ពីការសម្តែងរបស់នាង ហើយភ្លាមៗបន្ទាប់ពីរូបថតត្រូវបានផ្សព្វផ្សាយ អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ បានចាប់អារម្មណ៍យ៉ាងខ្លាំងដោយរូបរាងដូចតុក្កតារបស់ Danielle ជាពិសេសពួកគេបានកត់សម្គាល់ពីសមាមាត្ររាងកាយ ដែលមិនគួរឲ្យជឿរបស់នាង និងមុខដ៏ស្រស់ស្អាតរបស់នាង។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង