Despicable Me កំពុងក្លាយជាគំនូរជីវចលដ៏ពេញនិយមបំផុតមួយ បន្ទាប់ពីការចេញផ្សាយរឿង Despicable Me រដូវកាល 4 ក្នុងរោងកុន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ Box Office អន្តរជាតិ។

ឥឡូវនេះ ខ្សែភាពយន្តនេះបានក្លាយជាភាពយន្តគំនូរជីវចលដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរកចំណូលបាន 5 ពាន់លានដុល្លារអាមេរិកឯណោះ។

មិនតែប៉ុណ្ណោះ Despicable Me រដូវកាល 4 បានបន្តឡើងជាភាពយន្តគំនូរជីវចលដែលរកចំណូលបានច្រើនជាងគេបំផុតទីប្រាំរបស់ Disney និង Pixar បើទោះបី Inside Out 2 វ៉ាដាច់ Despicable Me 3 មែន ប៉ុន្តែ ភាពយន្តនេះរកចំណូលបាន 1.36 ពាន់លានដុល្លារអាមេរិកមកទល់ពេលនេះ។


បញ្ចេញមតិយោបល់