កាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 អាជ្ញាធរបានឃុំខ្លួន G-Dragon ដែលជាអតីតមេដឹកនាំក្រុមចម្រៀង K-pop Boy BigBang ពីបទសង្ស័យថា ប្រើប្រាស់គ្រឿងញៀនដ៏កក្រើកនៅកូរ៉េខាងត្បូង។

ខណៈពេលនោះ G-Dragon បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងាររបស់លោក ក្នុងការបដិសេធពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយអាជ្ញាធរកូរ៉េខាងត្បូងត្រូវបានរាយការណ៍ថានឹងបន្តការស៊ើបអង្កេតទៅលើបទល្មើសមួយនេះ។
ទោះបីជាព័ត៌មានលម្អិតនេះ នៅមានចំណុចខ្វះខាត ប៉ុន្តែវាត្រូវបានបញ្ជាក់ថា G-Dragon ដែលមានឈ្មោះពិតថា Kwon Ji-yong កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ដែលក្នុងនោះ G-Dragon បានសន្យាសហការយ៉ាងសកម្មជាមួយនឹងប៉ូលីសដើម្បីស៊ើបអង្កេតក្នុងរឿងមួយនេះ។ លើសពីនេះ ក្រសួងយុត្តិធ៌មរបស់ប្រទេសទាំងពីរ បានដាក់បម្រាមទៅលើការធ្វើដំណើររបស់ Kwon Ji-yong ផងដែរ។

ជាចុងក្រោយ ប៉ូលិសបានបញ្ជាក់ថា ខ្លួននឹងគោរពតាមនីតិវិធីដែលបានបង្កើតឡើងក្នុងការស៊ើបអង្កេតដោយឆ្លុះបញ្ចាំងពីជំហរតឹងរ៉ឹងរបស់ប្រទេសប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន។

ដំណឹងនេះមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងប៉ុណ្ណោះទេ ថែមទាំងបានបន្តការពិភាក្សាអំពីសម្ពាធដែលប្រឈមមុខដោយតារាល្បីៗលំដាប់កំពូលនៅក្នុងពិភព Kpop ថែមទៀត។
ប្រភព៖ jaynestar.com and WorldJournal