G-Dragon មានរឿងអាស្រូវ ​សង្ស័យពីបទប្រើ​ប្រាស់​គ្រឿង​ញៀន

Vachana-Website-News-Entertainment-Ad-7

កាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 អាជ្ញាធរបានឃុំខ្លួន G-Dragon ដែលជាអតីតមេដឹកនាំក្រុមចម្រៀង K-pop Boy BigBang ពីបទសង្ស័យថា ប្រើប្រាស់គ្រឿងញៀនដ៏​កក្រើក​នៅ​កូរ៉េ​ខាង​ត្បូង។  

ខណៈពេលនោះ G-Dragon បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងាររបស់លោក ក្នុងការបដិសេធពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយអាជ្ញាធរកូរ៉េខាងត្បូងត្រូវបានរាយការណ៍ថានឹងបន្តការ​ស៊ើប​អង្កេតទៅលើបទល្មើសមួយនេះ។

ទោះបីជាព័ត៌មានលម្អិតនេះ នៅមានចំណុចខ្វះខាត ប៉ុន្តែវាត្រូវបានបញ្ជាក់ថា G-Dragon ដែល​មាន​ឈ្មោះ​ពិត​ថា Kwon Ji-yong កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ដែល​ក្នុង​នោះ G-Dragon​ ​បាន​សន្យា​សហការ​យ៉ាង​សកម្ម​ជាមួយ​នឹងប៉ូលីសដើម្បី​ស៊ើបអង្កេតក្នុងរឿងមួយនេះ។ លើសពីនេះ ក្រសួងយុត្តិធ៌មរបស់ប្រទេសទាំងពីរ បានដាក់បម្រាមទៅលើការធ្វើដំណើររបស់ Kwon Ji-yong ផងដែរ។

ជាចុងក្រោយ ប៉ូលិស​បាន​បញ្ជាក់​ថា ខ្លួន​នឹង​គោរព​តាម​នីតិវិធី​ដែល​បាន​បង្កើត​ឡើង​ក្នុង​ការ​ស៊ើបអង្កេត​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ជំហរតឹងរ៉ឹង​របស់​ប្រទេស​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ដំណឹងនេះមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងប៉ុណ្ណោះទេ ថែមទាំងបានបន្តការពិភាក្សាអំពីសម្ពាធដែលប្រឈមមុខដោយតារាល្បីៗលំដាប់កំពូលនៅក្នុងពិភព Kpop ថែមទៀត។

ប្រភព៖ jaynestar.com and  WorldJournal

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង