ទោះបីជា Grace Chan បានបាត់មុខពីវិស័យខ្សែភាពយន្តអស់រយៈពេល 4 ឆ្នាំដើម្បីមើលថែកូនៗ ប៉ុន្តែនាងនៅតែសង្ឃឹមថានឹងអាចឈានចូលក្នុងវិស័យនេះម្តងទៀត ។ យ៉ាងណាមិញ Grace នៅតែទន្ទឹងរង់ចាំថ្ងៃដែលចាប់ផ្តើមអាជីពថតម្តងទៀត។

និយាយក្រៅប្រធានបទបន្តិច ការចូលរួមព្រឹត្តិការណ៍ជិះស្គីលើទឹកកកកាលពីថ្ងៃទី ២៥ ខែតុលា Grace បានពិចារណានាំកូនប្រុសច្បងរបស់គាត់ Rafael មកចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដើម្បីចូលរួមសកម្មភាពសប្បាយៗដែលមាននៅក្នុងនោះ។ ជាមួយគ្នានេះដែរ Grace បានឲ្យកូនប្រុសរបស់នាងឡើងជិះស្គីលើទឹកកក ព្រមទាំងបាននិយាយថា សកម្មភាពនេះគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្រៀនគាត់ពីរបៀបនៃការលូតលាស់។
+ គំនិតលើការត្រលប់មកវិញទោះបីជា Grace គិតថាការចំណាយពេលជាមួយកូនមានសារៈសំខាន់ និង ជាម្តាយដែលរវល់ក៏ដោយ ប៉ុន្តែនាង នៅតែចង់ចូលរួមសម្តែងឡើងវិញដោយមានការគាំទ្រ ពី Aimee Romeo និង His Butterfly Lover ។

បន្ថែមពីនេះ Grace បានប្រាប់និយាយរឿងមួយថា៖ ពេលដែលខ្ញុំទៅ Cheung Chau សម្រាប់ការងារស្ម័គ្រចិត្តមុននេះ អ្នកស្រុកម្នាក់បានសួរថា តើខ្ញុំនឹកឃើញពេលដែល មកទីនេះពីមុន ដើម្បីថតរឿងដែរឬទេ? ក្នុងកំឡុងពេលនិយាយជាមួយអ្នកស្រុកនោះ ក្នុងការចងចាំរបស់នាង Grace បាននឹកឃើញដល់ពេលវេលាមួយ ដែលនាងបាននៅ Cheung Chau ហើយជាកន្លែងដែលនាងបានចំណាយពេលពី 3 ទៅ 4 សប្តាហ៍ដើម្បីថតរឿង Captain of Destiny។

ផ្អែកលើស្នាមញញឹមចំពោះការចងចាំរបស់នាង Grace បាននិយាយបន្តថា “ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានឱកាសម្តងទៀតដើម្បីចូលរួមថតខ្សែភាពយន្តជាច្រើនទៀត ” ប៉ុន្តែនាង មិនចង់ឲ្យខ្លួនឯងមានសង្ឃឹមច្រើននោះទេ សុំត្រឹមរឿងមួយក្នុងការចាប់ផ្តើមឡើងវិញបានហើយ។
ប្រភព៖ jaynestar.com