Grace Chan ត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រលប់​មក​ថត​រឿង​វិញ ក្រោយពីបាត់មុខអស់រយៈពេល ៤ឆ្នាំ

Vachana-Website-News-Entertainment-Ad-6

ទោះបីជា Grace Chan បានបាត់មុខពីវិស័យខ្សែភាពយន្តអស់រយៈពេល 4 ឆ្នាំដើម្បីមើលថែកូនៗ ប៉ុន្តែនាងនៅតែសង្ឃឹមថានឹងអាចឈានចូលក្នុងវិស័យនេះម្តងទៀត  ។ យ៉ាងណាមិញ Grace នៅតែទន្ទឹងរង់ចាំថ្ងៃដែលចាប់ផ្តើមអាជីពថតម្តងទៀត។

និយាយក្រៅប្រធានបទបន្តិច ការចូលរួមព្រឹត្តិការណ៍ជិះស្គីលើទឹកកកកាលពីថ្ងៃទី ២៥ ខែតុលា Grace បានពិចារណានាំកូនប្រុសច្បងរបស់គាត់ Rafael មកចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដើម្បីចូលរួមសកម្មភាពសប្បាយៗដែលមាននៅក្នុងនោះ។ ជាមួយគ្នានេះដែរ Grace  បានឲ្យកូនប្រុសរបស់នាងឡើងជិះស្គីលើទឹកកក ព្រមទាំងបាននិយាយថា សកម្មភាពនេះគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្រៀនគាត់ពីរបៀបនៃការលូតលាស់។

+ គំនិតលើការត្រលប់មកវិញទោះបីជា Grace គិតថាការចំណាយពេលជាមួយកូនមានសារៈសំខាន់ និង ជាម្តាយដែលរវល់ក៏ដោយ  ប៉ុន្តែនាង នៅតែចង់ចូលរួមសម្តែងឡើងវិញដោយមានការគាំទ្រ ពី Aimee Romeo និង His Butterfly Lover ។  

បន្ថែមពីនេះ Grace បាន​ប្រាប់​និយាយរឿងមួយថា៖ ពេល​ដែល​ខ្ញុំ​ទៅ Cheung Chau សម្រាប់​ការងារ​ស្ម័គ្រ​ចិត្ត​មុន​នេះ អ្នក​ស្រុក​ម្នាក់​បាន​សួរ​ថា ​តើ​ខ្ញុំ​នឹក​ឃើញ​ពេលដែល មក​ទី​នេះ​ពី​មុន ​ដើម្បី​ថត​រឿង​ដែរ​ឬ​ទេ? ក្នុងកំឡុងពេលនិយាយជាមួយអ្នកស្រុកនោះ ក្នុងការចងចាំរបស់នាង Grace បាននឹកឃើញដល់ពេលវេលាមួយ ដែលនាងបាននៅ Cheung Chau ហើយជាកន្លែងដែលនាងបានចំណាយពេលពី 3 ទៅ 4 សប្តាហ៍ដើម្បីថតរឿង Captain of Destiny។

ផ្អែកលើស្នាមញញឹមចំពោះការចងចាំរបស់នាង Grace បាននិយាយបន្តថា “ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានឱកាសម្តងទៀតដើម្បីចូលរួមថតខ្សែភាពយន្តជាច្រើនទៀត ”  ប៉ុន្តែនាង មិន​ចង់​ឲ្យ​ខ្លួន​ឯង​មាន​សង្ឃឹម​ច្រើន​នោះ​ទេ សុំត្រឹមរឿងមួយក្នុងការចាប់ផ្តើមឡើងវិញបានហើយ​។

ប្រភព៖ jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង