Han So Hee ត្រូវ​បាន​គេ​សរសើរ​ថា កាន់​តែ​ស្អាត​ជាងមុន ក្នុងរូបភាពថ្មី

Entertainments-LUMEN

Han So Hee បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​គគុក ក្នុង​ចំណោម​អ្នក​និយម​លេង​អ៊ីនធើណែត​កូរ៉េ​ម្ដង​ទៀត ​ចំពោះ​សម្រស់​ដែល​វិវត្តន៍​ទៅ​មុខ​របស់​នាង។

តារា​ស្រី​រូប​នេះ​តែង​តែ​ជា​ចំណុច​ជាទីចំណាប់អារម្មណ៍ ​ចំពោះ​រូប​រាង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ និង​ភាព​ប្លែក​ភ្នែក​របស់​នាង។ នាងបានទទួលការស្រលាញ់ជាច្រើន ចំពោះភាពឆើតឆាយ ប៉ុន្តែមានភាពទាក់ទាញរបស់នាង ដែលផ្លាស់ប្តូររវាងភាពជាស្ត្រីទន់ភ្លន់ និងកាចៗបែប Hot។

យ៉ាង​ណា​មិញ អ្នក​និយម​លេង​អ៊ីនធើណែត និង​អ្នក​គាំទ្រ​បាន​កត់​សម្គាល់​ឃើញ ​ពី​ការ​ផ្លាស់​ប្តូរ​រូបរាង​របស់​នាង។

អ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានចង្អុលបង្ហាញថា “វាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលភាពស្រស់ស្អាត ក្មេងជាងវ័យរបស់ Han So Hee កាន់តែស្រស់ស្អាត” ហើយបានឆ្លុះបញ្ចាំងឱ្យឃើញ ពីតារាស្រីរូបនេះបញ្ចេញនូវភាពទន់ភ្លន់ និងភ្លឺថ្លាជាងមុន។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង