ថ្មីៗនេះ Han So Hee បានចូលរួមក្នុងព្រឹត្តិការណ៍មួយ សម្រាប់ម៉ាកនាឡិកាប្រណីត Omega ដែលនាងបានហោះហើរទៅហុងកុង សម្រាប់ព្រឹត្តិការណ៍នេះ បន្ទាប់មកក៏បង្ហាញខ្លួនក្នុងរ៉ូបពណ៌ខ្មៅដ៏ទាក់ទាញ ប្រៀបដូចជាទេពធីតា។

មិនតែប៉ុណ្ណោះ អមជាមួយនឹងអាវធំគ្របពីលើស្មា ស៊ីជាមួយនឹងរ៉ូបនោះកាន់តែធ្វើឲ្យតារាស្រីរូបនេះ មើលទៅទាន់សម័យ និងថ្លៃថ្នូលើសដើម ហើយទិដ្ឋភាពដ៏ស្រស់ស្អាតរបស់នាង ធ្វើឱ្យអ្នករាល់គ្នាដែលមានវត្តមាននៅទីនោះ ភ្លឹកអស់ស្មារតី។

គួររំលឹកផងដែរ មុននេះ Han So Hee ធ្លាប់ទទួលបានការវះកាត់ច្រមុះ សម្រាប់ជំងឺរលាកច្រមុះរបស់នាង ហើយដោយសារការហើមមិនទាន់ស្រកទាំងស្រុង ទើបតារាទើបចេញមុខបកស្រាយ ពីមូលហេតុដែលច្រមុះមើលទៅខ្ពស់ជាងមុន តែអ្នកលេងអ៊ីនធើណែតមើលមិនឃើញអ្វី ក្រៅពីសម្រស់ដែលកាន់តែលេចធ្លោរបស់នាង និងរួមគ្នាបញ្ចេញមតិសរសើនាងគ្រប់ៗគ្នា។





ប្រភព៖ Koreaboo