Han So Hee បកស្រាយពីពាក្យចចាមអារ៉ាមថា នាងវះ.កាត់កែសម្ផស្ស

News-&-Entertainment-

នៅថ្ងៃទី 30 ខែវិច្ឆិកា កន្លងទៅ Han So Hee បានចូលរួមក្នុងការជជែក នៅក្នុងក្រុមរបស់អ្នកគាំទ្ររបស់នាង នៅលើកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ ដែលនៅថ្ងៃនោះ Han So Hee បានបង្ហើបប្រាប់អ្នកគាំទ្រថា ហេតុអ្វីបានជានាងមិនរៀបចំកម្មវិធីជួបជុំ អ្នកគាំទ្រនាពេលឆាប់ៗនេះ។

“ខ្ញុំ​ចង់ជួបអ្នកទាំងអស់គ្នា ប៉ុន្តែ​មានមនុស្ស​ជា​ច្រើនទៀត ​បាន​ស្គាល់​ខ្ញុំ​ក្នុង​នាម​ជា​តារា​មែន​ទេ? ខ្ញុំចង់រៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ នៅពេលដែលខ្ញុំអាចហៅខ្លួនឯងថា ជាតារាសម្តែងដ៏ល្អម្នាក់ដោយមោទនភាព។ ខ្ញុំ​មិន​ចង់ធ្វើកម្មវិធីជួបជុំ​អ្នក​គាំទ្រ ​ដោយ​សារ​តែ​ខ្ញុំល្បីល្បាញនោះទេ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចំណាយ​ប្រាក់​នោះ​ទេ”។

បន្ទាប់មក តារាស្រីរូបនេះបានលើកឡើង ពីពាក្យចចាមអារ៉ាមអំពីការវះកាត់កែសម្ផស្ស ដែលបានកើតឡើងបន្ទាប់ពីនាងបង្ហើបថា នាងបានធ្វើការវះកាត់លើច្រមុះរបស់នាង សម្រាប់ជំងឺរលាកច្រមុះ “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​ការ​ហើម​ពី​ការ​វះ​កាត់​របស់​ខ្ញុំ ​នៅ​មិន​ទាន់ស្រកចុះ អ្នកទាំងអស់គ្នា ខ្ញុំមិនបានលើកច្រមុះរបស់ខ្ញុំដោយស៊ីលីកុន ឬអ្វីដូចនោះទេ។ ច្រមុះរបស់ខ្ញុំកាន់តែខ្ពស់បន្ទាប់ពី (គ្រូពេទ្យ) ជួសជុលវាឱ្យត្រង់ ច្រមុះរបស់ខ្ញុំកោង”។

ទន្ទឹមនឹងនេះ ខ្សែភាពយន្តភាគ Netflix ដែលរំពឹងទុកច្រើនរបស់ Han So Hee បានបង្ហាញខ្លួនជាលើកដំបូងតាមរយៈវេទិកាផ្សាយនៅថ្ងៃទី 22 ខែធ្នូ ខាងមុខ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង