Han Ye Seul ប្រែក្លាយពីតូចច្រឡឹង ទៅជានារីសាច់ដុំ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

Entertainments-LUMEN

កាលពីថ្ងៃទី 21 ខែសីហា កន្លងទៅ តារាសម្ដែង Han Ye Seul បានបង្ហោះវីដេអូមួយ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ជាមួយនឹងចំណងជើងថា “ខ្ញុំកំពុងបន្តហាត់ប្រាណ” ។

នៅក្នុងវីដេអូ Han Ye Seul ត្រូវបានគេមើលឃើញថា ផ្តោតទៅលើលំហាត់ប្រាណផ្នែកខាងលើ។ ស្លៀកពាក់​ក្នុង​ឈុត​ហាត់ប្រាណ នាង​ត្រូវ​បាន​គេ​បង្ហាញ​ដោយ​ប្រើ​ឧបករណ៍ ​សម្រាប់​ហ្វឹកហាត់​កម្លាំង ដោយ​មាន​សាច់ដុំ​ខ្នង​ ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​មើល។

គួររំលឹកផងដែរថា ពីមុន Han Ye Seul បានធ្វើ​ឲ្យ​មាន​ចំណងជើង​ម្តង នៅពេល​នាង​បង្ហាញ​ពី​កម្ពស់ និង​ទម្ងន់ ១៦៨ សង់ទីម៉ែត្រ និង ៤៨ គីឡូក្រាម​។ នាង​បាន​ទាក់ទាញ​ការ​កោតសរសើរ​ជា​បន្តបន្ទាប់​ ចំពោះ​រាងកាយ​ដែល​បាន​ថែរក្សា​យ៉ាង​ល្អ​របស់​នាង។ ហើយជា​ថ្មី​ម្តង​ទៀត នាង​បាន​ចែក​រំលែក​ព័ត៌មាន​ថ្មី​មួយ​ បង្ហាញ​ពី​ការ​ថែទាំ​ខ្លួន​យ៉ាង​ឧស្សាហ៍​ព្យាយាម​របស់​នាង។

ជាមួយគ្នានេះដែរ កាលពីខែឧសភា Han Ye Seul បានចុះសំបុត្រអាពាហ៍ពិពាហ៍ ជាមួយតារាសម្ដែងដែលមានវ័យក្មេងជាងនាង ១០ ឆ្នាំ។ ចាប់តាំងពីពេលនោះមក នាងបានធ្វើការទំនាក់ទំនងយ៉ាងសកម្ម ជាមួយអ្នកគាំទ្ររបស់នាងតាមរយៈ Channel YouTube និងបណ្តាញសង្គម ដោយចែករំលែកព័ត៌មានថ្មីៗអំពីជីវិតរបស់នាង។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង