HYBE ក្លាយជាក្រុមហ៊ុន K-Pop ដំបូងគេដែលមានមជ្ឈមណ្ឌលថែទាំសុខភាពសម្រាប់បុគ្គលិក

Vachana-Website-News-2LUMEN-Ad

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចែករំលែកដោយ HYBE បានប្រកាសថា  “ពួកគេនឹងពង្រីកការថែទាំសុខភាពដែលមានស្រាប់ ឲ្យដូចជាមន្ទីរពេទ្យខ្នាតតូចដែលពេញលេញ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះបុគ្គលិក និងសិល្បកររបស់ក្រុមហ៊ុនទាំងអស់។

ខណៈពេលដែលអគាររបស់ពួកគេពីមុន គឺមានបន្ទប់ថែទាំសុខភាពរួចទៅហើយ ប៉ុន្តែ HYBE បានពង្រីក ដោយជួលវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាបន្ថែមទៀត។ នេះធ្វើឱ្យ HYBE ក្លាយជាទីភ្នាក់ងារ K-Pop ដំបូងបង្អស់ដែលមានសេវាវេជ្ជសាស្រ្តយ៉ាងពេញលេញនៅក្នុងអគាររបស់ក្រុមហ៊ុនទាំងមូល។

គួរបញ្ជាក់  មជ្ឈមណ្ឌលថែទាំសុខភាពថ្មីរបស់ HYBE នឹងមានវេជ្ជបណ្ឌិតនាំមុខ និងគិលានុបដ្ឋាយិកាពីរនាក់ ដែលចូលរួមទទួលបន្ទុកលើវេជ្ជបញ្ជា ការព្យាបាលរាងកាយ ពិគ្រោះយោបល់បន្ថែមពីការថែរក្សាសុខភាព ។ លើសពីនេះ បុគ្គលិក HYBE ទាំងអស់អាចប្រើប្រាស់សេវាកម្មគ្លីនីក ចាប់ពីសិល្បករ អ្នកហាត់ការ រហូតដល់បុគ្គលិកការិយាល័យធម្មតា។

ម្យ៉ាងទៀត គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីអនុញ្ញាតឱ្យបុគ្គលិក និងសិល្បកររបស់ពួកគេ មានកន្លែងមួយ មើលថែរាងកាយ និងសុខភាពឲ្យបានប្រសើរជាងមុន។ ជាចុងក្រោយ HYBE ក៏កំពុងឧបត្ថម្ភថ្លៃព្យាបាលនៅមណ្ឌលថែទាំសុខភាពរបស់ពួកគេផងដែរ ដោយថ្លៃព្យាបាលជាមូលដ្ឋាន គឺត្រឹមតែ ₩1,000 KRW (ប្រហែល $0.75 USD)សម្រាប់បុគ្គលិក។

រីឯរាល់ការផ្គត់ផ្គង់ថ្នាំពេទ្យដែលត្រូវការ នឹងត្រូវបានគិតថ្លៃក្នុងតម្លៃទាបបំផុតសម្រាប់បុគ្គលិកទាំងអស់។ 

ប្រភព ៖ koreaboo.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង