រូបថតរបស់ HyunA បានធ្វើឲ្យមាននិន្នាការក្នុងសហគមន៍អនឡាញ ដែលអ្នកនិយមលេងអ៊ីនធើណែត បានពិភាក្សាជាចម្បងអំពីទម្ងន់ និងរូបរាងរបស់នាង។ ដោយខ្លះថែមទាំងគិតថា តារាស្រីរូបនេះមានផ្ទៃពោះថែមទៀត ព្រោះតែមានការកត់សម្គាល់ ទាក់ទងនឹងទំនាក់ទំនងដ៏ចម្រូងចម្រាសរបស់នាង ជាមួយ Yong Junhyung ។
កាលពីថ្ងៃទី 26 ខែកក្កដា K-netz បានបង្កើតវេទិកាមួយ ដែលមានចំណងជើងថា “Wow, HyunA ឡើងទម្ងន់ខ្លាំង” ។ នៅក្នុងវេទិកានោះ OP បានបង្ហោះរូបថតពីរសន្លឹករបស់ HyunA ស្លៀកឈុតធម្មតានៅទីសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធើណែតភាគច្រើន បានផ្តោតលើរូបរាងរបស់នាង ដែលមនុស្សជាច្រើនបានអះអាងថាជា “ការឡើងទម្ងន់”។
យោងតាមផ្នែកមតិអ្នកនិយមលេងអ៊ីនធើណែតបានកត់សម្គាល់ “ការផ្លាស់ប្តូរ” ភ្លាមៗហើយបន្ទាប់មកបានលើកឡើងនូវពាក្យចចាមអារ៉ាមអំពីការមានផ្ទៃពោះ។ ទន្ទឹមនឹងនោះ អ្នកខ្លះបានប្រកែកថា ការឡើងទម្ងន់គ្រាន់តែជាការឡើងទម្ងន់ ជាមធ្យមដែលមានសុខភាពល្អ ដែលបង្ហាញថារូបរាងបច្ចុប្បន្នរបស់នាង គឺប្រសើរជាងរូបរាងមុនរបស់នាង។
លើសពីនេះ អ្នកនិយមលេងអ៊ីនធើណែតបានលើកឡើង ពីទំនាក់ទំនងរបស់នាងជាមួយ Yong Junhyung ដែលត្រូវបានប្រកាសកាលពីដើមខែមករា។ ចាប់តាំងពីគូស្នេហ៍ទាំងពីរ បានក្លាយជាសាធារណៈមក កេរ្តិ៍ឈ្មោះ និងមុខមាត់របស់ HyunA បានធ្លាក់ចុះដោយសារតែទំនាក់ទំនងរបស់ Yong Junhyung ជាមួយនឹងរឿងអាស្រូវ Burning Sun ក្នុងឆ្នាំ 2019 ។
ប្រភព៖ Kbizoom