HyunA និង Yong Jun Hyun បានប្រទះឃើញនៅព្រលានយន្តហោះជាមួយគ្នា

Entertainments-LUMEN

ថ្មីៗនេះ HyunA និង Yong Jun Hyung ត្រូវបានគេប្រទះឃើញនៅឯព្រលានយន្តហោះ ដែលអ្នក​ទាំង​ពីរ​បាន​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ ​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ និង​មាន​ផាសុកភាព ហើយ​ត្រូវ​បាន​គេ​ឃើញ​ដើរ​ជុំវិញ​ទីនោះ ខណៈពេលដែលកំពុង​កាន់​ដៃ​គ្នា។

គួររំលឹកផងដែរថា កាលពីមុន HyunA និង Yong Jun Hyun ត្រូវបានគេឃើញរីករាយនឹងការណាត់ជួបគ្នា នៅតាមផ្លូវក្នុងប្រទេសថៃ កាលពីថ្ងៃទី 11 ខែមីនា ដោយសារព័ត៌មានថៃមួយបានចុះផ្សាយថា តារាល្បីទាំងពីរនាក់ បានដើរលេងតាមដងផ្លូវក្នុងថ្ងៃណាត់ជួប។

បន្ទាប់​ពី​រីករាយ​នឹង​វិស្សមកាល​នៅ​ក្រៅ​ប្រទេស អ្នក​ទាំង​ពីរ​បាន​ត្រឡប់​ទៅ​កូរ៉េ​ខាង​ត្បូង​វិញ។ ជាមួយគ្នានេះដែរ HyunA និង Yong Jun Hyung បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ដោយអ្នក​ទាំង​ពីរ​បាន​បង្ហោះ​រូបថត​កំពុង​ដើរ​លេង​នៅ​ឆ្នេរ​សមុទ្រ ហើយ​ចែក​រំលែក​ជាមួយ​អ្នក​គាំទ្រ​ថា​ពួកគេ​កំពុង​ណាត់​ជួប។ ក្រោយមក ទាំង HyunA និង Jun Hyung ត្រូវ​បាន​គេ​ឃើញ​កាន់​តែ​ញឹកញាប់​នៅ​ទីសាធារណៈ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង