Jeongyeon សមាជិកក្រុម TWICE ប្រឈមមុខនឹងការរិះគន់ជុំវិញ ការប្រែប្រួលនៃរូបរាងរបស់នាង

Vachana-Wevbsite-News-LUMEN-Ad

កាលពីពេលថ្មីៗនេះ សមាជិក TWICE ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ព្រលាន​យន្តហោះ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​មុន​ថ្ងៃ Special tour របស់​ពួក​គេ។

គួររំលឹកផងដែរថា វាជារឿងធម្មតា ដែលអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយបានថតរូបសមាជិកនៅឯអាកាសយានដ្ឋាន ហើយតែងតែចែករំលែកតាមអ៊ីនធើណែត។

ក្រោយពីរូបភាពទាំងអស់ត្រូវបានបង្ហោះលើប្រពន្ធ័អ៊ីនធើណែត រូបរាងថ្មីរបស់ Jeongyeon បានក្លាយជាប្រធានបទរិះគន់មួយដែល បានវាយប្រហារពីរូបរាងរបស់នាង ដោយយកទៅប្រៀបធៀបទៅនឹងរូបថតចាស់របស់នាង។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ 2021 Jeongyeon បានឈប់សម្រាកពីការងារជាបណ្តោះអាសន្ន ដោយសារតែមានជំងឺ និងការថប់បារម្ភ ចាប់ពីពេលនោះមក រូបរាងរបស់នាងមានការប្រែប្រួល ដោយធ្វើឲ្យមានការឡើងទម្ងន់ ប្រហែលមកពីផលប៉ះពាល់នៃថ្នាំរបស់នាង។

ដូច្នេះហើយ ការប្រែប្រួលនៃរូបរាងរបស់តារាស្រីរូបនេះត្រូវបានក្លាយជាគោលដៅនៃការស្អប់ និង ការរិះគន់ដោយសារតែទំហំរូបរាងរបស់នាងខុសពីមុន។

យ៉ាងណាមិញ តារាមិនមែនជាជនល្មើសឡើយ ទោះបីជារូបរាងរបស់ពួកគេប្រែជាលែងស្អាតដូចមុន ប៉ុន្តែអ្នកគាំទ្រពិតប្រាកដរបស់តារាស្រីរូបនេះ បានចេញមុខការពារពីការរិះគន់របស់អ្នកលេងអ៊ីនធើណែត ដោយបានលើកឡើងនូវចំនុចមួយចំនួនដូចជា

  • – សូមកុំរិះគន់មនុស្សដោយផ្អែកលើរូបរាងរបស់ពួកគេ…ព្រោះមនុស្សគ្រប់រូបតែងតែឡើងទម្ងន់ជារឿងធម្មតា
  • – តារាល្បីក៏ជាមនុស្សដែរ ពួកកគេ​ទទួល​បាន​ការ​ស្រលាញ់​ច្រើន​ដោយ​សារ​តែ​អាជីព​ និងទេពកោសល្យរបស់​ពួកគេ។
  • – ខ្ញុំសង្ឃឹមថា Jeongyeon បន្តសប្បាយចិត្តជាមួយខ្លួនឯង។ ខ្ញុំ​ស្រលាញ់​នាង។” បើអ្នកទាំងអស់គ្នាឈប់គាំទ្រ idol របស់ខ្លួនដោយសារតែរូបរាង សម្រស់នោះ អ្នកប្រហែលជាមិនមែនជាអ្នកគាំទ្រពិតរបស់នាងទេ

ទន្ទឹមនឹងនេះ សង្ឃឹមថា Jeongyeon មិនបានបាក់ទឹកចិត្តចំពោះការរិះគន់ពីអ្នកលេងអ៊ីនធើណែតមួយចំនួនទៅចុះ ព្រោះនាងនៅមានអ្នកគាំទ្រ ស្រឡាញ់ចូលចិត្តនាងដដែលទោះបីជានាងប្រែប្រួលនៃរូបរាងក៏ដោយ។

ប្រភព ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង